តែព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ទោះទាំងពួកឈ្លើយរបស់មនុស្សខ្លាំងពូកែក៏នឹងត្រូវឆក់យកទៅ ហើយរបឹបរបស់ពួកគួរស្ញែងខ្លាចនឹងបានដោះចេញផង ដ្បិតអញនឹងតតាំងចំពោះអ្នកដែលតតាំងនឹងឯង ហើយអញនឹងជួយសង្គ្រោះកូនចៅឯងដែរ
លេវីវិន័យ 25:54 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើមិនបានលោះតាមបែបណាមួយនេះ នោះគេក៏ត្រូវរួចចេញ ក្នុងឆ្នាំសោមនស្សដែរ ព្រមទាំងកូនគេផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើមិនបានលោះតាមបែបណាមួយនេះ នោះគេក៏ត្រូវរួចចេញក្នុងឆ្នាំសោមនស្សដែរ ព្រមទាំងកូនគេផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើក្នុងឆ្នាំដែលគាត់នៅបម្រើគេនោះ គាត់ពុំអាចលោះខ្លួនបានទេ នៅឆ្នាំមេត្តាករុណា គាត់ និងកូនចៅរបស់គាត់ អាចចាកចេញពីផ្ទះរបស់ម្ចាស់ អាល់គីតាប ប្រសិនបើក្នុងឆ្នាំដែលគាត់នៅបម្រើគេនោះ គាត់ពុំអាចលោះខ្លួនបានទេ នៅឆ្នាំមេត្តាករុណា គាត់ និងកូនចៅរបស់គាត់អាចចាកចេញពីផ្ទះរបស់ម្ចាស់ |
តែព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ទោះទាំងពួកឈ្លើយរបស់មនុស្សខ្លាំងពូកែក៏នឹងត្រូវឆក់យកទៅ ហើយរបឹបរបស់ពួកគួរស្ញែងខ្លាចនឹងបានដោះចេញផង ដ្បិតអញនឹងតតាំងចំពោះអ្នកដែលតតាំងនឹងឯង ហើយអញនឹងជួយសង្គ្រោះកូនចៅឯងដែរ
ព្រមទាំងប្រាប់ដល់ពួកអ្នកដែលជាប់ចំណងថា ចូរចេញទៅ ហើយដល់ពួកអ្នកដែលនៅក្នុងសេចក្ដីងងឹតថា ចូរសំដែងខ្លួនចេញមកចុះ គេនឹងមានអាហារស៊ីតាមផ្លូវ ហើយនៅលើកំពូលត្រងិលទាំងប៉ុន្មាន នឹងបានជាទីរកស៊ីដល់គេ
ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ឯងរាល់គ្នាបានត្រូវលក់ខ្លួនឥតយកថ្លៃ ហើយនឹងបានលោះមកវិញ ឥតបង់ប្រាក់ដែរ
ត្រូវឲ្យឯងរាល់គ្នាញែកឆ្នាំទី៥០នោះទុកជាបរិសុទ្ធ ព្រមទាំងប្រកាសប្រាប់សេចក្ដីប្រោសលែងបាវបំរើ ដល់មនុស្សទាំងអស់នៅពេញក្នុងស្រុកផង ឆ្នាំនោះជាឆ្នាំសោមនស្ស ដល់ឯងរាល់គ្នាដែលឯងនឹងត្រឡប់ទៅ នៅឯដីរបស់ឯងរាល់គ្នារៀបខ្លួនបាន ហើយនឹងត្រឡប់ទៅនៅនឹងញាតិសន្តានរបស់ខ្លួនវិញ
ព្រោះឯពួកកូនចៅអ៊ីស្រាអែល នោះជាបាវរបស់អញ ដែលអញបាននាំគេចេញពីស្រុកអេស៊ីព្ទមកទេ អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។