ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 25:45 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯង​ក៏​មាន​ច្បាប់​នឹង​ទិញ​ពួក​កូន​ចៅ​របស់​អ្នក​ប្រទេស​ក្រៅ ដែល​ស្នាក់​នៅ​កណ្តាល​ឯង​រាល់​គ្នា​បាន​ដែរ ឯង​នឹង​ទិញ​ពួក​នោះ​បាន ព្រម​ទាំង​គ្រួ​គេ ដែល​នៅ​ជា​មួយ​នឹង​ឯង ដែល​គេ​បាន​បង្កើត​នៅ​ក្នុង​ស្រុក​ឯង​រាល់​គ្នា​ផង ពួក​អ្នក​ទាំង​នោះ​នឹង​បាន​ជា​កេរ្តិ៍‌អាករ​ដល់​ឯង​រាល់​គ្នា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ក៏​មាន​ច្បាប់​នឹង​ទិញ​ពួក​កូន​ចៅ​របស់​អ្នក​ប្រទេស​ក្រៅ ដែល​ស្នាក់​នៅ​កណ្ដាល​អ្នក​រាល់​គ្នា​បាន​ដែរ អ្នក​នឹង​ទិញ​ពួក​នោះ​បាន ព្រម​ទាំង​គ្រួ​គេ​ដែល​នៅ​ជា​មួយ​អ្នក​ដែល​គេ​បាន​បង្កើត​នៅ​ក្នុង​ស្រុក​អ្នក​រាល់​គ្នា​ផង អស់​អ្នក​ទាំង​នោះ​នឹង​បាន​ជា​កេរ‌អាករ​ដល់​អ្នក​រាល់​គ្នា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​រាល់​គ្នា​អាច​ទិញ​ខ្ញុំ​បម្រើ​ពី​ចំណោម​កូន​ចៅ​របស់​ជន​បរ‌ទេស ដែល​រស់​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា ឬ​ពី​ចំណោម​ពូជ​អំបូរ​របស់​គេ ដែល​កើត​ក្នុង​ស្រុក​នេះ មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​អ្នក។

សូមមើលជំពូក

អាល់គីតាប

អ្នក​រាល់​គ្នា​អាច​ទិញ​ខ្ញុំ​បម្រើ​ពី​ចំណោម​កូន​ចៅ​របស់​ជន​បរ‌ទេស ដែល​រស់​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា ឬ​ពី​ចំណោម​ពូជ​អំបូរ​របស់​គេ​ដែល​កើត​ក្នុង​ស្រុក​នេះ​មក​ធ្វើ​ជា​កម្ម‌សិទ្ធិ​របស់​អ្នក។

សូមមើលជំពូក



លេវី‌វិន័យ 25:45
3 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ឯ​ត្រង់​បាវ​បំរើ​ប្រុស ឬ​ស្រី​ដែល​ឯង​នឹង​បាន​ទាំង​ប៉ុន្មាន នោះ​ត្រូវ​ទិញ​បាវ​ប្រុស​ស្រី​នោះ អំពី​អស់​ទាំង​សាសន៍​ដទៃ​ដែល​នៅ​ជុំវិញ​ឯង​រាល់​គ្នា​វិញ


ហើយ​ឯង​នឹង​ទុក​អ្នក​ទាំង​នោះ ជា​មរដក​ឲ្យ​កូន​ចៅ​ឯង​ត​ទៅ ដើម្បី​ឲ្យ​បាន​ជា​កេរ‌អាករ្តិ៍​ដែរ គឺ​ពី​ពួក​អ្នក​ទាំង​នោះ​ហើយ​ដែល​ឯង​រាល់​គ្នា​ត្រូវ​យក​ទុក​ជា​បាវ​បំរើ​ដល់​ឯង តែ​ត្រង់​ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែល​ជា​បង​ប្អូន​ឯង នោះ​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ត្រួត‌ត្រា​ដោយ​តឹង‌រ៉ឹង​ឡើយ។