ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 20:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​សិន​ជា​បណ្តាជន​នៅ​ស្រុក​នោះ​គេ​ធ្មេច​ភ្នែក ក្នុង​កាល​ដែល​អ្នក​នោះ​ឲ្យ​កូន​ខ្លួន​ទៅ​ព្រះ​ម៉ូឡុក​ដូច្នេះ ហើយ​មិន​សំឡាប់​អ្នក​នោះ​ចោល

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​ប្រជា‌ជន​នៅ​ស្រុក​នោះ​គេ​ធ្មេច​ភ្នែក ក្នុង​កាល​ដែល​អ្នក​នោះ​ឲ្យ​កូន​ខ្លួន​ទៅ​ព្រះ​ម៉ូឡុក​ដូច្នេះ ហើយ​មិន​សម្លាប់​អ្នក​នោះ​ចោល

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ធ្វើ​មិន​ដឹង​មិន​ឮ​អំពី​រឿង​បុរស ដែល​ប្រគល់​កូន​ចៅ​ទៅ​ឲ្យ​ព្រះ​ម៉ូឡុក គឺ​ពួក​គេ​មិន​ព្រម​សម្លាប់​បុរស​នោះ​ទេ

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ធ្វើ​មិន​ដឹង​មិន​ឮ អំពី​រឿង​បុរស​ដែល​ប្រគល់​កូន​ចៅ​ទៅ​ឲ្យ​ព្រះ‌ម៉ូឡុក គឺ​ពួក​គេ​មិន​ព្រម​សម្លាប់​បុរស​នោះ​ទេ

សូមមើលជំពូក



លេវី‌វិន័យ 20:4
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ក៏​ទូល​ដល់​ស្តេច​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ហើយ ថា ដោយ​ព្រោះ​ឯង​បាន​លែង​មនុស្ស ឲ្យ​រួច​ពី​ដៃ​ឯង ដែល​អញ​បាន​កាត់​ទោស​ថា ត្រូវ​វិនាស នោះ​ត្រូវ​យក​ជីវិត​ឯង​ជំនួស​វា​វិញ ហើយ​រាស្ត្រ​ឯង​ជំនួស​រាស្ត្រ​វា


អញ​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​នោះ ហើយ​នឹង​កាត់​ចេញ​ពី​សាសន៍​ខ្លួន​ទៅ ពី​ព្រោះ​បាន​ឲ្យ​កូន​ខ្លួន​ទៅ​ព្រះ​ម៉ូឡុក ទាំង​នាំ​ឲ្យ​ទី​បរិសុទ្ធ​អញ​ទៅ​ជា​ស្មោក‌គ្រោក ហើយ​បង្អាប់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​អញ​ផង


នោះ​អញ​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​នោះ ព្រម​ទាំង​គ្រួសារ​គេ​ដែរ ហើយ​នឹង​កាត់​ចេញ​ពី​សាសន៍​ខ្លួន​ទៅ ព្រម​ទាំង​អស់​អ្នក​ដែល​ផិត​ទៅ​តាម ដើម្បី​សហាយ‌ស្មន់​នឹង​ព្រះ​ម៉ូឡុក​នោះ​ផង។


ពី​ដើម ព្រះ‌ទ្រង់​បាន​ទត​រំលង​គ្រា​ខ្លៅ​ល្ងង់​មែន តែ​ឥឡូវ​នេះ ទ្រង់​ត្រាស់​បង្គាប់​ដល់​មនុស្ស​ទាំង​អស់ នៅ​គ្រប់​អន្លើ​ឲ្យ​ប្រែ​ចិត្ត​វិញ


នោះ​មិន​ត្រូវ​ព្រម ឬ​ស្តាប់​តាម​អ្នក​នោះ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ភ្នែក​ឯង​អាណិត ឬ​ប្រណី ឬ​បំពួន​ទុក​ដែរ


ដោយ​ហេតុ​នោះ បាន​ជា​ពួក​កូន​ចៅ​អ៊ីស្រាអែល ពុំ​អាច​នឹង​ឈរ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​គេ​បាន​ឡើយ ដែល​គេ​បែរ​ខ្នង​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ នោះ​គឺ​ពី​ព្រោះ​គេ​បាន​ត្រឡប់​ទៅ​ជា​ត្រូវ​បំផ្លាញ​ដែរ បើ​ឯង​រាល់​គ្នា​មិន​បំផ្លាញ​របស់​ដែល​សំរាប់​បំផ្លាញ​ពី​ពួក​ឯង​ចេញ​ទេ នោះ​អញ​មិន​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទៀត​ឡើយ


ប៉ុន្តែ អញ​ប្រកាន់​សេចក្ដី​ខ្លះ​នេះ​នឹង​ឯង ពី​ព្រោះ​នៅ​ទី​នោះ ឯង​មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម ជា​អ្នក​ដែល​បង្រៀន​ឲ្យ​បាឡាក​ដាក់​អន្ទាក់ នៅ​មុខ​ពួក​ជន‌ជាតិ​អ៊ីស្រាអែល ដើម្បី​នឹង​នាំ​ឲ្យ​គេ​បរិភោគ​ដង្វាយ ដែល​ថ្វាយ​ទៅ​រូប​ព្រះ ហើយ​ឲ្យ​ប្រព្រឹត្ត​សេចក្ដី​កំផិត​ផង