ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 20:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មិន​ត្រូវ​ឲ្យ​ដើរ​តាម​អស់​ទាំង​ទំនៀម​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​អញ​បណ្តេញ​ពី​មុខ​ឯង​រាល់​គ្នា​ចេញ​ឡើយ ដ្បិត​គេ​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ហើយ បាន​ជា​អញ​ខ្ពើម​ឆ្អើម​ដល់​គេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មិន​ត្រូវ​ដើរ​តាម​អស់​ទាំង​ទំនៀម​ទម្លាប់​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​យើង​បណ្តេញ​ពី​មុខ​អ្នក​រាល់​គ្នា​ចេញ​ឡើយ ដ្បិត​គេ​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ហើយ បាន​ជា​យើង​ខ្ពើម​ឆ្អើម​ដល់​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​កុំ​ធ្វើ​តាម​ទំនៀម‌ទម្លាប់​របស់​ប្រជា‌ជាតិ​នានា ដែល​យើង​នឹង​ដេញ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ឲ្យ​សោះ ដ្បិត​ពួក​គេ​បាន​ធ្វើ​ឲ្យ​យើង​ស្អប់​ខ្ពើម ព្រោះ​តែ​អំពើ​ទាំង​នេះ។

សូមមើលជំពូក

អាល់គីតាប

ចូរ​កុំ​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​ប្រជាជាតិ​នា​នា ដែល​យើង​នឹង​ដេញ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ឲ្យ​សោះ ដ្បិត​ពួក​គេ​បាន​ធ្វើ​ឲ្យ​យើង​ស្អប់​ខ្ពើម ព្រោះ​តែ​អំពើ​ទាំង​នេះ។

សូមមើលជំពូក



លេវី‌វិន័យ 20:23
11 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ កាល​ព្រះ‌ទ្រង់​បាន​ជ្រាប​ហើយ នោះ​ទ្រង់​មាន​សេចក្ដី​ក្រោធ ហើយ​បាន​ស្អប់​ខ្ពើម​ដល់​សាសន៍​អ៊ីស្រាអែល​ជា​ខ្លាំង


ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា អញ​នេះ​គឺ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា


កុំ​ឲ្យ​ឯង​រាល់​គ្នា​នាំ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក ដោយ​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ណា​មួយ​ឡើយ ដ្បិត​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​អញ​បណ្តេញ​ចេញ​ពី​មុខ​ឯង​រាល់​គ្នា នោះ​បាន​ស្មោក‌គ្រោក​ចំពោះ​អំពើ​ទាំង​នេះ​ហើយ


ហើយ​ស្រុក​គេ​ក៏​ត្រូវ​ស្មោក‌គ្រោក​ដែរ បាន​ជា​អញ​ទំលាក់​អំពើ​ទុច្ចរិត​របស់​គេ​ទៅ​លើ​គេ​វិញ ឯ​ស្រុក​ក៏​ក្អួត​គេ​ចេញ​ទៅ​ផង


ដ្បិត​ពួក​អ្នក​នៅ​ស្រុក​នោះ​ដែល​អាស្រ័យ​នៅ​មុន​ឯង​រាល់​គ្នា គេ​បាន​ប្រព្រឹត្ត​អស់​ទាំង​អំពើ​គួរ​ខ្ពើម​ឆ្អើម​នោះ ហើយ​ស្រុក​របស់​គេ​ក៏​បាន​ត្រូវ​ស្មោក‌គ្រោក​ទៅ


មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​តាម​អំពើ​ដែល​គេ​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ជា​ស្រុក​ដែល​ឯង​រាល់​គ្នា​បាន​អាស្រ័យ​នោះ​នៅ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​ដែល​គេ​ធ្វើ​នៅ​ស្រុក​កាណាន ជា​ស្រុក​ដែល​អញ​នាំ​ឯង​រាល់​គ្នា​ទៅ​នៅ​នោះ​ដែរ កុំ​ឲ្យ​ដើរ​តាម​របៀប​របស់​គេ​ឲ្យ​សោះ


ដូច្នេះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រក្សា​បញ្ញើ​របស់​អញ ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​តាម​ទំលាប់​គួរ​ខ្ពើម​ទាំង​នោះ ដែល​គេ​បាន​ប្រព្រឹត្ត​មុន​ឯង​រាល់​គ្នា​ឡើយ ហើយ​ដើម្បី​កុំ​ឲ្យ​ឯង​រាល់​គ្នា​នាំ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ដោយ‌សារ​អំពើ​ទាំង​នោះ​ផង អញ​នេះ គឺ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ហើយ។


ក្នុង​មួយ​ខែ ខ្ញុំ​បាន​បណ្តេញ​អ្នក​គង្វាល​អស់​៣​នាក់ ពី​ព្រោះ​ចិត្ត​ខ្ញុំ​ធុញ‌ថប់​នឹង​គេ ហើយ​ចិត្ត​គេ​ក៏​ខ្ពើម​ខ្ញុំ​ដែរ។


មិន​មែន​ដោយ​ព្រោះ​សេចក្ដី​សុចរិត​របស់​ឯង ឬ​ដោយ​ព្រោះ​ចិត្ត​ឯង​ទៀង​ត្រង់ ដែល​ឯង​នឹង​ចូល​ទៅ​ចាប់​យក​ស្រុក​គេ​នោះ​ឡើយ គឺ​ដោយ​ព្រោះ​អំពើ​បាប​របស់​សាសន៍​ទាំង​នោះ​វិញ​ទេ​តើ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ ដើម្បី​នឹង​បញ្ជាក់​សេចក្ដី​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​ឰយុកោ​ឯង គឺ​នឹង​អ័ប្រា‌ហាំ នឹង​អ៊ីសាក ហើយ​នឹង​យ៉ាកុប។