គេនឹងគ្មានកូនឬចៅក្នុងវង្សត្រកូលរបស់គេ ឬអ្នកណាសល់នៅ ក្នុងកន្លែងដែលគេអាស្រ័យនោះឡើយ
លេវីវិន័យ 20:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬបើមនុស្សណារួមដំណេកជាមួយនឹងប្រពន្ធរបស់ឪពុកធំ ឬឪពុកមា នោះឈ្មោះថាបានបើកកេរខ្មាសរបស់ឪពុកធំឬមាខ្លួនហើយ អ្នកទាំង២នោះនឹងត្រូវទ្រាំទ្រនឹងអំពើបាបរបស់ខ្លួន គេនឹងស្លាប់ទៅឥតមានកូន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើមនុស្សណារួមដំណេកជាមួយប្រពន្ធរបស់ឪពុកធំ ឬឪពុកមា នោះឈ្មោះថាបានបើកកេរខ្មាសរបស់ឪពុកធំ ឬមាខ្លួនហើយ អ្នកទាំងពីរនោះត្រូវទ្រាំទ្រនឹងអំពើបាបរបស់ខ្លួន គេនឹងស្លាប់ទៅដោយឥតមានកូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើបុរសម្នាក់រួមរ័កជាមួយប្រពន្ធឪពុកមារបស់ខ្លួន អ្នកនោះបន្ថោកកិត្តិយសឪពុកមារបស់ខ្លួន។ អ្នកទាំងពីរត្រូវទទួលទោស ព្រោះតែអំពើបាបរបស់ខ្លួន ហើយពួកគេនឹងស្លាប់ទាំងគ្មានកូន។ អាល់គីតាប ប្រសិនបើបុរសម្នាក់រួមរ័កជាមួយប្រពន្ធឪពុកមារបស់ខ្លួន អ្នកនោះបន្ថោកកិត្តិយសឪពុកមារបស់ខ្លួន។ អ្នកទាំងពីរត្រូវទទួលទោស ព្រោះតែអំពើបាបរបស់ខ្លួន ហើយពួកគេនឹងស្លាប់ទាំងគ្មានកូន។ |
គេនឹងគ្មានកូនឬចៅក្នុងវង្សត្រកូលរបស់គេ ឬអ្នកណាសល់នៅ ក្នុងកន្លែងដែលគេអាស្រ័យនោះឡើយ
សូមឲ្យពូជវាត្រូវផុតចេញ លុះដល់ដំណជាន់ក្រោយ សូមឲ្យឈ្មោះ វាត្រូវសូន្យបាត់ទៅ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ត្រូវកត់ឈ្មោះរបស់មនុស្សនេះថាជាគ្មានកូន ជាមនុស្សដែលនឹងមិនចំរើនក្នុងជំនាន់របស់ខ្លួនឡើយ ដ្បិតនឹងគ្មានពូជពង្សគេណាមួយ ដែលនឹងអាចអង្គុយលើបល្ល័ង្ក នៃដាវីឌ ហើយគ្រប់គ្រងលើស្រុកយូដាបានទៀតឡើយ។
កុំឲ្យបើកកេរខ្មាសរបស់ឪពុកធំ ឬឪពុកមាខាងឪពុកឯង គឺមិនត្រូវចូលទៅជិតប្រពន្ធគាត់ឡើយ ដ្បិតនាងជាម្តាយធំ ឬម្តាយមីងឯងហើយ
បើមនុស្សណាយកប្រពន្ធរបស់បង ឬរបស់ប្អូនខ្លួន នោះគឺជាការស្មោកគ្រោកហើយ អ្នកនោះបានបើកកេរខ្មាសបង ឬប្អូនខ្លួន គេនឹងនៅឥតមានកូនឡើយ។
ព្រះអម្ចាស់ទ្រង់បានប្រោសខ្ញុំយ៉ាងដូច្នេះ ក្នុងគ្រាដែលទ្រង់ទតមកខ្ញុំ ដើម្បីនឹងដោះសេចក្ដីអាមាស់ខ្មាសរបស់ខ្ញុំ នៅកណ្តាលមនុស្សចេញ។
ដ្បិតមើល នឹងមានគ្រាមកដល់ ដែលគេនឹងថា មានពរហើយ ពួកស្រីអារ នឹងពោះដែលមិនកើតកូន ហើយដោះដែលមិនបំបៅកូន