ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 19:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កុំ​ឲ្យ​បង្ខូច​កូន​ស្រី​ឯង​ដោយ​ធ្វើ​ឲ្យ​ទៅ​ជា​ស្រី​សំផឹង​ឡើយ ក្រែង​ស្រុក​ឯង​ទៅ​ជា​សហាយ‌ស្មន់​គ្រប់​គ្នា ហើយ​បាន​ពេញ​ជា​សេចក្ដី​អាក្រក់​ជួ‌ជាតិ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កុំ​ឲ្យ​បង្ខូច​កូន​ស្រី​អ្នក ដោយ​ធ្វើ​ឲ្យ​ទៅ​ជា​ស្រី​ពេស្យា​ឡើយ ក្រែង​ស្រុក​អ្នក​ទៅ​ជា​សហាយ‌ស្មន់​គ្រប់​គ្នា ហើយ​មាន​ពេញ​ដោយ​សេចក្ដី​អាក្រក់​ជួ‌ជាតិ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មិន​ត្រូវ​បន្ថោក​កូន​ស្រី​របស់​អ្នក ដោយ​ជំរុញ​នាង​ឲ្យ​ធ្វើ​ជា​ស្រី​ពេស្យា​ឡើយ ដើម្បី​កុំ​ឲ្យ​ស្រុក​ទេស​ពោរ‌ពេញ​ទៅ​ដោយ​ភាព​ពេស្យា‌ចារ និង​អំពើ​ថោក​ទាប។

សូមមើលជំពូក

អាល់គីតាប

មិន​ត្រូវ​បន្ថោក​កូន​ស្រី​របស់​អ្នក​ដោយ​ជំរុញ​នាង​ឲ្យ​ធ្វើ​ជា​ស្រី​ពេស្យា​ឡើយ ដើម្បី​កុំ​ឲ្យ​ស្រុក​ទេស​ពោរ​ពេញ​ទៅ​ដោយ​ភាព​ពេស្យា​ចារ និង​អំពើ​ថោក​ទាប។

សូមមើលជំពូក



លេវី‌វិន័យ 19:29
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​មិន​ត្រូវ​ឆូត​ស្បែក​ដោយ​កាន់​ទុក្ខ​មនុស្ស​ស្លាប់ ឬ​សាក់​ខ្លួន​ផង​ដែរ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា។


គេ​មិន​ត្រូវ​យក​ស្ត្រី​ណា​ដែល​ជា​ស្រី​សំផឹង ឬ​ដែល​បាន​ខូច​សេចក្ដី​បរិសុទ្ធ​ហើយ ធ្វើ​ជា​ប្រពន្ធ​ឡើយ ក៏​មិន​ត្រូវ​យក​ស្ត្រី​ដែល​ប្ដី​លែង​ដែរ ដ្បិត​គេ​បរិសុទ្ធ​ដល់​ព្រះ​នៃ​គេ


បើ​កូន​ស្រី​របស់​សង្ឃ​ណា​ម្នាក់​បង្ខូច​ខ្លួន ដោយ​ធ្វើ​ជា​សំផឹង នោះ​បាន​បង្អាប់​ដល់​ឪពុក​ហើយ ត្រូវ​តែ​ដុត​វា​នឹង​ភ្លើង​ទៅ។


តែ​មិន​ដឹង​ថា រូប‌កាយ​អ្នក​រាល់​គ្នា ជា​អវយវៈ​របស់​ព្រះ‌គ្រីស្ទ​ទេ​ឬ​អី ដូច្នេះ តើ​ខ្ញុំ​នឹង​យក​អវយវៈ​របស់​ព្រះ‌គ្រីស្ទ ឲ្យ​ទៅ​ធ្វើ​ជា​អវយវៈ​របស់​ស្រី​សំផឹង​វិញ​ឬ ទេ មិន​ត្រូវ​ឡើយ


នោះ​ត្រូវ​ឲ្យ​គេ​នាំ​នាង​ចេញ​ទៅ​ឯ​មាត់​ទ្វារ​ផ្ទះ​ឪពុក ហើយ​ត្រូវ​ឲ្យ​មនុស្ស​នៅ​ក្រុង​នោះ​ចោល​សំឡាប់​នឹង​ថ្ម​ទៅ ដ្បិត​នាង​បាន​ប្រព្រឹត្ត​ការ​អាស្រូវ​បារាយ​ក្នុង​ពួក​អ៊ីស្រាអែល ដោយ​បាន​ធ្វើ​ឲ្យ​ខូច​សេចក្ដី​បរិសុទ្ធ កាល​នៅ​ក្នុង​ផ្ទះ​ឪពុក​របស់​ខ្លួន​នៅ​ឡើយ គឺ​យ៉ាង​នោះ​ដែល​ត្រូវ​បំបាត់​ការ​អាក្រក់​ពី​ពួក​ឯង​ចេញ។