អេសាវក៏ស្អប់យ៉ាកុប ដោយព្រោះពរដែលឪពុកបានឲ្យ ហើយគាត់សំរេចក្នុងចិត្តថា ថ្ងៃកាន់ទុក្ខឪពុកអញជិតដល់ហើយ នោះអញនឹងសំឡាប់យ៉ាកុបជាប្អូនចោល
លេវីវិន័យ 19:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនត្រូវមានចិត្តស្អប់ដល់បងប្អូនឯងឡើយ ក៏កុំឲ្យខាននឹងបន្ទោសដល់អ្នកជិតខាងឯងដែរ ដើម្បីកុំឲ្យជាប់មានបាបដោយព្រោះគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាមិនត្រូវមានចិត្តស្អប់ដល់បងប្អូនអ្នកឡើយ ក៏កុំឲ្យខាននឹងបន្ទោសដល់អ្នកជិតខាងអ្នកដែរ ដើម្បីកុំឲ្យជាប់មានបាបដោយព្រោះគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវមានចិត្តស្អប់បងប្អូនរបស់អ្នក តែត្រូវយកចិត្តទុកដាក់ស្ដីបន្ទោសជនរួមជាតិរបស់អ្នក ធ្វើដូច្នេះ អ្នកនឹងមិនរួមគំនិតជាមួយអ្នកនោះ ក្នុងការប្រព្រឹត្តអំពើបាបឡើយ។ អាល់គីតាប មិនត្រូវមានចិត្តស្អប់បងប្អូនរបស់អ្នក តែត្រូវយកចិត្តទុកដាក់ស្តីបន្ទោសជនរួមជាតិរបស់អ្នក ធ្វើដូច្នេះ អ្នកនឹងមិនរួមគំនិតជាមួយអ្នកនោះក្នុងការប្រព្រឹត្តអំពើបាបឡើយ។ |
អេសាវក៏ស្អប់យ៉ាកុប ដោយព្រោះពរដែលឪពុកបានឲ្យ ហើយគាត់សំរេចក្នុងចិត្តថា ថ្ងៃកាន់ទុក្ខឪពុកអញជិតដល់ហើយ នោះអញនឹងសំឡាប់យ៉ាកុបជាប្អូនចោល
តែអាប់សាឡំមមិនបានមានបន្ទូលអ្វីនឹងអាំណូន ទោះល្អឬអាក្រក់ក្តី ដ្បិតទ្រង់ស្អប់អាំណូន ដោយព្រោះបានបង្ខូចនាងតាម៉ារ ជាកនិដ្ឋាទ្រង់។
នោះខ្ញុំតវ៉ាដល់ពួកអ្នកធំនៃសាសន៍យូដាថា ហេតុដូចម្តេចបានជាអ្នករាល់គ្នាបង្អាប់ដល់ថ្ងៃឈប់សំរាក
សូមឲ្យមនុស្សសុចរិតវាយទូលបង្គំចុះ នោះនឹងបានជាគុណ ហើយឲ្យគេប្រដៅទូលបង្គំផង នោះនឹងបានដូចជាប្រេងចាក់លាបលើក្បាល ឯក្បាលរបស់ទូលបង្គំនឹងមិនប្រកែកទេ ដ្បិតទូលបង្គំនឹងនៅតែអធិស្ឋាន ក្នុងកាលដែលកើតមានសេចក្ដីអាក្រក់ផង
កុំឲ្យបន្ទោសដល់មនុស្សដែលតែងតែមើលងាយឡើយ ក្រែងគេស្អប់ឯង ត្រូវឲ្យបន្ទោសដល់មនុស្សប្រាជ្ញវិញ គេនឹងស្រឡាញ់ឯង
ចូរប្រយ័តខ្លួន បើបងប្អូនធ្វើបាបនឹងអ្នក ត្រូវឲ្យអ្នកបន្ទោសដល់គាត់ បើគាត់ប្រែចិត្តមកវិញ នោះចូរអត់ទោសដល់គាត់ចុះ
គេក៏ស្គាល់សេចក្ដីជំនុំជំរះដ៏សុចរិតរបស់ព្រះថា អស់អ្នកដែលប្រព្រឹត្តការយ៉ាងដូច្នោះ នោះគួរនឹងស្លាប់ហើយ ប៉ុន្តែគេមិនគ្រាន់តែប្រព្រឹត្តយ៉ាងនោះប៉ុណ្ណោះ គឺគេចូលចិត្តយល់ព្រមនឹងអស់អ្នកណា ដែលប្រព្រឹត្តដូច្នោះផងដែរ។
តែអ្នករាល់គ្នានៅតែមានចិត្តធំ ឥតកើតទុក្ខព្រួយ ដើម្បីនឹងដកអ្នកដែលប្រព្រឹត្តការនោះ ឲ្យថយចេញពីចំណោមអ្នករាល់គ្នាឡើយ
ឱបងប្អូនអើយ បើបានទាន់ឃើញមនុស្សណាធ្វើខុសអ្វី នោះអ្នករាល់គ្នាដែលដើរដោយព្រះវិញ្ញាណ ចូរដំរង់អ្នកនោះដោយចិត្តសុភាព ព្រមទាំងប្រយ័តខ្លួនឯងផង ក្រែងត្រូវសេចក្ដីល្បួងដែរ
ឯអ្នកណាដែលធ្វើបាប នោះចូរផ្ចាញ់ផ្ចាលគេ នៅមុខមនុស្សទាំងអស់ ដើម្បីឲ្យអ្នកឯទៀតបានកោតខ្លាចដែរ
កុំឲ្យប្រញាប់ដាក់ដៃលើអ្នកណា ក៏កុំឲ្យមានសេចក្ដីប្រកបក្នុងបាបរបស់មនុស្សឯទៀតឲ្យសោះ ចូររក្សាខ្លួនឲ្យបរិសុទ្ធចុះ
ចូរឲ្យអ្នកផ្សាយព្រះបន្ទូលចុះ ហើយទទូចជំរុញផង ទោះត្រូវពេល ឬខុសក្តី ចូររំឭកគេឲ្យដឹងខ្លួន ព្រមទាំងបន្ទោស ហើយកំឡាចិត្តគេ ដោយចិត្តអត់ធ្មត់ នឹងសេចក្ដីប្រៀនប្រដៅគ្រប់យ៉ាង
សេចក្ដីបន្ទាល់នេះត្រូវណាស់ ដូច្នេះ ត្រូវរំឭកឲ្យគេដឹងខ្លួនដោយតឹងរុឹង ដើម្បីឲ្យគេមានសេចក្ដីជំនឿត្រឹមត្រូវវិញ
ចូរប្រាប់សេចក្ដីទាំងនេះ ទាំងទូន្មាន ហើយរំឭកគេឲ្យដឹងខ្លួន ដោយគ្រប់ទាំងអំណាច កុំឲ្យអ្នកណាមើលងាយអ្នកឡើយ។
តែអ្នកណាដែលស្អប់ដល់បងប្អូន នោះឈ្មោះថានៅក្នុងសេចក្ដីងងឹតវិញ ក៏ដើរក្នុងសេចក្ដីងងឹត ហើយមិនដឹងជាខ្លួនទៅឯណាផង ពីព្រោះសេចក្ដីងងឹតនោះបានបំបាំងភ្នែកហើយ។
អ្នកណាដែលថា ខ្លួននៅក្នុងពន្លឺ តែស្អប់ដល់បងប្អូន នោះឈ្មោះថានៅក្នុងសេចក្ដីងងឹត ដរាបដល់សព្វថ្ងៃនេះ