នេះហើយជាច្បាប់ ដែលអើរ៉ុនចូលទៅក្នុងទីបរិសុទ្ធបាន គឺដោយយកគោឈ្មោលស្ទាវ១មក សំរាប់ជាដង្វាយលោះបាប នឹងចៀមឈ្មោល១សំរាប់ជាដង្វាយដុត
លេវីវិន័យ 16:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យអើរ៉ុននាំគោឈ្មោលនៃដង្វាយលោះបាប ដែលសំរាប់ខ្លួនមកឲ្យធួននឹងខ្លួន ហើយនឹងពូជពង្សដែរ រួចសំឡាប់គោនោះថ្វាយដោយព្រោះបាបខ្លួន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវឲ្យអើរ៉ុននាំគោឈ្មោលនៃតង្វាយលោះបាប ដែលសម្រាប់ខ្លួនមកឲ្យធួននឹងខ្លួន និងពូជពង្សដែរ រួចសម្លាប់គោនោះថ្វាយដោយព្រោះបាបខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អើរ៉ុនត្រូវថ្វាយគោបាជាតង្វាយរំដោះបាប ដើម្បីលោះបាបគាត់ និងក្រុមគ្រួសាររបស់គាត់។ គាត់ត្រូវចាក់កគោបានោះ សម្រាប់រំដោះបាបរបស់ខ្លួន។ អាល់គីតាប ហារូនត្រូវធ្វើគោបាជាគូរបានរំដោះបាប ដើម្បីលោះបាបគាត់ និងក្រុមគ្រួសារបស់គាត់។ គាត់ត្រូវអារកគោបានោះសម្រាប់រំដោះបាបរបស់ខ្លួន។ |
នេះហើយជាច្បាប់ ដែលអើរ៉ុនចូលទៅក្នុងទីបរិសុទ្ធបាន គឺដោយយកគោឈ្មោលស្ទាវ១មក សំរាប់ជាដង្វាយលោះបាប នឹងចៀមឈ្មោល១សំរាប់ជាដង្វាយដុត
សង្ឃនោះត្រូវធ្វើឲ្យធួននឹងទីបរិសុទ្ធបំផុត នឹងត្រសាលជំនុំ ហើយអាសនា ព្រមទាំងពួកសង្ឃ ហើយនឹងអស់អ្នកទាំងប៉ុន្មានក្នុងជំនុំជនផង
អើរ៉ុនត្រូវថ្វាយគោឈ្មោល ដែលសំរាប់ជាដង្វាយលោះបាបនោះ ទុកជាដង្វាយថ្វាយដោយព្រោះខ្លួន ដើម្បីឲ្យបានធួននឹងខ្លួន ហើយនឹងពូជពង្សផង
ម៉ូសេបង្គាប់ដល់អើរ៉ុនថា ចូរទៅឯអាសនា ហើយថ្វាយដង្វាយលោះបាប នឹងដង្វាយដុតរបស់បង សំរាប់ឲ្យធួននឹងខ្លួន ហើយនឹងពួកជនផង រួចថ្វាយដង្វាយរបស់ពួកជនឲ្យធួននឹងគេ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
ទ្រង់មិនចាំបាច់នឹងថ្វាយយញ្ញបូជាជារាល់ថ្ងៃ ដូចជាសំដេចសង្ឃ ដែលថ្វាយដោយព្រោះបាបខ្លួនជាមុនដំបូង រួចមកដោយព្រោះបាបរបស់ជនទាំងឡាយនោះទេ ដ្បិតទ្រង់បានថ្វាយយញ្ញបូជានោះ១ដងជាសំរេច គឺក្នុងកាលដែលទ្រង់ថ្វាយព្រះអង្គទ្រង់នោះឯង
តែឯផ្នែកខាងក្នុង នោះមានតែសំដេចសង្ឃតែឯងប៉ុណ្ណោះ ដែលចូលទៅបាន ក្នុង១ឆ្នាំ១ដង ក៏មិនមែនឥតយកឈាម ដែលលោកថ្វាយដោយព្រោះខ្លួនលោក នឹងអំពើបាបដែលប្រជាជនប្រព្រឹត្ត ដោយឥតដឹងនោះដែរ