ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 9:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ប្រកាស​ប្រាប់​ពី​នគរ​ព្រះ ហើយ​ឲ្យ​មើល​មនុស្ស​មាន​ជំងឺ​ឲ្យ​បាន​ជា​ផង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​បាន​ចាត់​ពួកគេ​ឲ្យទៅ ដើម្បី​ប្រកាស​អាណាចក្រ​របស់​ព្រះ និង​ដើម្បី​ប្រោស​អ្នកជំងឺ​ឲ្យជា​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​ព្រះអង្គ​ក៏​ចាត់​ពួកគេ​ឲ្យ​ចេញ​ទៅ​ប្រកាស​អំពី​នគរ​ព្រះជាម្ចាស់​ និង​ប្រោស​ពួក​អ្នក​ជំងឺ​ឲ្យ​បាន​ជា។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​បាន​ចាត់​គេ​ឲ្យ​ទៅ​ប្រកាស​ប្រាប់​អំពី​ព្រះរាជ្យ​របស់​ព្រះ ហើយ​មើល​អ្នក​ជំងឺ​ឲ្យ​បាន​ជា​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ប្រកាស​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​មើល​អ្នក​ជំងឺ​ឲ្យ​ជា​ផង។

សូមមើលជំពូក

អាល់គីតាប

អ៊ីសា​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ប្រកាស​អំពី​នគរ​របស់​អុលឡោះ ព្រម​ទាំង​មើល​អ្នក​ជំងឺ​ឲ្យ​បាន​ជា​ផង។

សូមមើលជំពូក



លូកា 9:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេស៊ូវ ទ្រង់​ចាត់​ពួក​១២​នាក់​នេះ ឲ្យ​ទៅ​ដោយ​ផ្តាំ​ថា កុំ​ឲ្យ​អ្នក​រាល់​គ្នា​បែរ​ទៅ​តាម​ផ្លូវ​របស់​សាសន៍​ដទៃ ឬ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ណា​១​របស់​សាសន៍​សា‌ម៉ា‌រី​ឡើយ


គឺ​កាល​ណា​បើ​អ្នក​ណា​ស្តាប់​ព្រះ‌បន្ទូល​ពី​នគរ តែ​មិន​យល់ នោះ​អា​កំណាច​ក៏​មក​ឆក់​យក​សេចក្ដី ដែល​បាន​ព្រោះ​ក្នុង​ចិត្ត​អ្នក​នោះ​ទៅ​បាត់ នេះ​គឺ​ជា​អ្នក​ដែល​បាន​ទទួល​ពូជ​តាម​ផ្លូវ


ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទួទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត។


ចូរ​ឲ្យ​ប្រែ​ចិត្ត​ចុះ ដ្បិត​នគរ​ស្ថាន‌សួគ៌​ជិត​ដល់​ហើយ


ទ្រង់​ផ្តាំ​គេ​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​ពេញ​សព្វ​ក្នុង​លោកីយ​ទាំង​មូល ហើយ​ផ្សាយ​ដំណឹង​ល្អ​ទួទៅ​ដល់​គ្រប់​មនុស្ស​ទាំង​អស់​ចុះ


កាល​ពួក​សិស្ស​បាន​ចេញ​ទៅ នោះ​គេ​ប្រកាស​ប្រាប់​ឲ្យ​មនុស្ស​ប្រែ​ចិត្ត​ឡើង


លុះ​ក្រោយ​ការ​ទាំង​នោះ​មក ព្រះ‌អម្ចាស់​ទ្រង់​ដំរូវ​៧០​នាក់​ទៀត ហើយ​ចាត់​គេ​ឲ្យ​ទៅ​មុន​ទ្រង់ មួយ​គូៗ​ក្នុង​គ្រប់​ក្រុង គ្រប់​កន្លែង​ដែល​ទ្រង់​គិត​យាង​ទៅ


នែ ទោះ​ទាំង​ធូលី​ដី​ក្នុង​ភូមិ​អ្នក​រាល់​គ្នា ដែល​ជាប់​នៅ​ជើង​យើង នោះ​យើង​ក៏​ជូត​ចេញ​ទាស់​នឹង​អ្នក​រាល់​គ្នា​ដែរ ប៉ុន្តែ ត្រូវ​ដឹង​សេចក្ដី​នេះ​ថា នគរ​ព្រះ​ជិត​ដល់​ហើយ


ទាំង​មើល​ពួក​ឈឺ​ក្នុង​ភូមិ​នោះ​ឲ្យ​ជា​ផង ហើយ​ប្រាប់​គេ​ថា នគរ​ព្រះ​ជិត​មក​ដល់​អ្នក​រាល់​គ្នា​ហើយ


មាន​ក្រិត្យ‌វិន័យ នឹង​ទំនាយ​នៃ​ពួក​ហោរា ដរាប​មក​ដល់​យ៉ូហាន តាំង​ពី​នោះ​មក គេ​បាន​ផ្សាយ​ដំណឹង​ពី​នគរ​ព្រះ​ទួទៅ ហើយ​មនុស្ស​ទាំង​អស់​កំពុង​តែ​ខំ​ប្រឹង​ចូល


កាល​បណ្តា​មនុស្ស​បាន​ដឹង ក៏​តាម​ទ្រង់​ទៅ ទ្រង់​រាក់‌ទាក់​ទទួល​គេ ហើយ​មាន​បន្ទូល​ប្រាប់​ពី​នគរ​ព្រះ ទាំង​ប្រោស​ដល់​អស់​អ្នក​ដែល​ត្រូវ​ការ ឲ្យ​គេ​បាន​ជា​ផង