លូកា 8:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលមានមនុស្សមកពីគ្រប់ស្រុក ប្រជុំគ្នាឯទ្រង់ជាណែនណាន់តាន់តាប់ហើយ នោះទ្រង់មានបន្ទូលដោយពាក្យប្រៀបប្រដូចថា ព្រះគម្ពីរខ្មែរសាកល ពេលនោះ មានហ្វូងមនុស្សមួយក្រុមធំបានផ្ដុំគ្នា ហើយមានមនុស្សពីទីក្រុងនានាមករកព្រះយេស៊ូវ ព្រះអង្គក៏មានបន្ទូលនឹងពួកគេជាពាក្យឧបមាថា៖ Khmer Christian Bible ពេលបណ្ដាជនច្រើនកុះករ និងពួកអ្នកនៅក្រុងផ្សេងៗប្រមូលផ្ដុំគ្នាមកជួបព្រះអង្គ ព្រះអង្គក៏មានបន្ទូលទៅពួកគេជារឿងប្រៀបប្រដូចថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលមហាជនច្រើនកុះករ និងមនុស្សមកពីក្រុងផ្សេងៗ បាននាំគ្នាមកជួបព្រះអង្គហើយ ព្រះអង្គក៏មានព្រះបន្ទូលជារឿងប្រៀបធៀបថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានបណ្ដាជនច្រើនកុះករចេញពីទីក្រុងនានាមករកព្រះយេស៊ូ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាដូចតទៅ៖ អាល់គីតាប មានបណ្ដាជនច្រើនកុះករចេញពីទីក្រុងនានា មករកអ៊ីសា គាត់មានប្រសាសន៍ជាប្រស្នាដូចតទៅ៖ |
មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ កំពុងដែលគាត់ព្រោះ នោះមានខ្លះធ្លាក់ចុះតាមផ្លូវ ត្រូវគេដើរជាន់ ហើយសត្វហើរលើអាកាសក៏មកចឹកស៊ី