ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 8:38 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​មនុស្ស​ដែល​អារក្ស​បាន​ចេញ​នោះ គាត់​សូម​អង្វរ​ទ្រង់ ឲ្យ​បាន​ទៅ​ជា​មួយ​ដែរ ប៉ុន្តែ​ព្រះ‌យេស៊ូវ​ឲ្យ​គាត់​ទៅ​វិញ ដោយ​ប្រាប់​ថា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បុរស​ដែល​អារក្ស​បាន​ចេញ​នោះ ទូល​អង្វរ​ព្រះយេស៊ូវ​ឲ្យ​គាត់​បាន​នៅ​ជាមួយ​ព្រះអង្គ ប៉ុន្តែ​ព្រះអង្គ​ទ្រង់​ឲ្យ​គាត់​ទៅវិញ ដោយ​មានបន្ទូលថា​៖

សូមមើលជំពូក

Khmer Christian Bible

បុរស​ដែល​ពួក​អារក្ស​បាន​ចេញ​នោះ​ បាន​អង្វរសុំ​នៅ​ជាមួយ​ព្រះអង្គ​ ប៉ុន្ដែ​ព្រះអង្គ​បាន​ចាត់​គាត់​ឲ្យ​ទៅ​វិញ​ ដោយ​មាន​បន្ទូល​ថា៖​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បុរស​ដែល​អារក្ស​បាន​ចេញ​នោះ អង្វរ​សុំ​ឲ្យ​បាន​ទៅ​ជា​មួយ​ព្រះ‌អង្គ​ដែរ ប៉ុន្តែ ព្រះ‌យេស៊ូវ​បញ្ជូន​គាត់​ឲ្យ​ទៅ​វិញ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បុរស​ដែល​អារក្ស​ចូល​ពី​មុន​នោះ​បាន​អង្វរ​សុំ​នៅ​ជា​មួយ​ព្រះអង្គ​ដែរ ប៉ុន្តែ ព្រះ‌យេស៊ូ​មិន​យល់​ព្រម​ទេ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖

សូមមើលជំពូក

អាល់គីតាប

បុរស​ដែល​អ៊ីព្លេស​ចូល​ពី​មុន​នោះ បាន​អង្វរ​សុំ​នៅ​ជា​មួយ​អ៊ីសា​ដែរ ប៉ុន្តែ អ៊ីសា​មិន​យល់​ព្រម​ទេ។ អ៊ីសា​ប្រាប់​ថា៖

សូមមើលជំពូក



លូកា 8:38
24 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​អ្វី​តប​ស្នង​ព្រះ‌យេហូវ៉ា ចំពោះ​ព្រះ‌គុណ​ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ​ទាំង​ប៉ុន្មាន


ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ជា​ទាសា​របស់​ទ្រង់​ពិត គឺ​ជា​ទាសា​របស់​ទ្រង់ ហើយ​ជា​កូន​នៃ​ទាសី​របស់​ទ្រង់ តែ​ទ្រង់​បាន​ស្រាយ​ចំណង​របស់​ទូលបង្គំ​ចេញ​ហើយ


ខ្ញុំ​បាន​សូម​សេចក្ដី​តែ​១​ពី​ព្រះ‌យេហូវ៉ា ហើយ​នឹង​ស្វែង​រក​សេចក្ដី​នោះ​ឯង គឺ​ឲ្យ​ខ្ញុំ​បាន​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា រាល់​តែ​ថ្ងៃ អស់​១​ជីវិត​ខ្ញុំ ដើម្បី​នឹង​រំពឹង​មើល​សេចក្ដី​លំអ​នៃ​ព្រះ‌យេហូវ៉ា ហើយ​នឹង​ពិនិត្យ​ពិចារណា​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ទ្រង់


ទ្រង់​ជា​ទី​ពំនួន​នៃ​ទូលបង្គំ ទ្រង់​នឹង​ការ‌ពារ​ទូលបង្គំ ឲ្យ​រួច​ពី​សេចក្ដី​ទុក្ខ​លំបាក ទ្រង់​នឹង​ព័ទ្ធ​ទូលបង្គំ​ជុំវិញ ដោយ​ទំនុក​នៃ​សេចក្ដី​សង្គ្រោះ។ –បង្អង់


ដំណឹង​ពី​ទ្រង់​បាន​ឮ​សុស‌សាយ​ទួទៅ ពេញ​ក្នុង​ស្រុក​ស៊ីរី គេ​ក៏​នាំ​អស់​ទាំង​មនុស្ស​ដែល​មាន​ជំងឺ​រោគា​គ្រាំ​គ្រា​ផ្សេងៗ ទាំង​មនុស្ស​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក នឹង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​ឯ​ទ្រង់ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​បាន​ជា​ទាំង​អស់​គ្នា


កាល​បាន​ឃើញ​ព្រះ‌យេស៊ូវ នោះ​គាត់​ស្រែក​ឡើង ក៏​ទំលាក់​ខ្លួន​ក្រាប​នៅ​ចំពោះ​ទ្រង់ ទូល​ជា​សំឡេង​ខ្លាំង​ថា ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ តើ​ទ្រង់ ហើយ​នឹង​ទូលបង្គំ មាន​ការ​អ្វី​នឹង​គ្នា ទូលបង្គំ​សូម​អង្វរ​ទ្រង់ កុំ​ឲ្យ​ធ្វើ​ទុក្ខ​ទូលបង្គំ​ឡើយ


រួច​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ​ស្រុក​គេរ៉ា‌ស៊ីន គេ​សូម​ឲ្យ​ទ្រង់​ថយ​ចេញ​ពី​គេ​ទៅ ដ្បិត​គេ​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច​ជា​ខ្លាំង នោះ​ទ្រង់​យាង​ចុះ​ទូក​ត្រឡប់​វិល​វិញ​ទៅ


ចូរ​វិល​ទៅ​ឯ​ផ្ទះ​អ្នក​ទៅ ហើយ​ប្រាប់​ពី​គ្រប់​ទាំង​ការ​ដែល​ព្រះ​បាន​ប្រោស​ដល់​អ្នក​វិញ គាត់​ក៏​ទៅ​ផ្សាយ​ប្រាប់​ពេញ​ក្នុង​ទី​ក្រុង ពី​គ្រប់​ទាំង​ការ​ដែល​ព្រះ‌យេស៊ូវ​បាន​ប្រោស​ដល់​ខ្លួន។


ខ្ញុំ​មាន​សេចក្ដី​បណ្តាល​ទាំង​សង​ខាង ក៏​មាន​ចិត្ត​ចង់​ចេញ​ទៅ​នៅ​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ ដែល​ល្អ​ជា​ជាង​នោះ​ផង