កាលពួកបងប្អូនទ្រង់បានឮ គេក៏ចេញទៅរកចាប់ទ្រង់ ដ្បិតគេស្មានថាទ្រង់វង្វេងស្មារតីហើយ
លូកា 8:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមាតា នឹងបងប្អូនទ្រង់ ក៏មករកទ្រង់ តែចូលទៅឯទ្រង់មិនបាន ដោយព្រោះមានមនុស្សច្រើនណាស់ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ម្ដាយ និងប្អូនៗរបស់ព្រះយេស៊ូវបានមករកព្រះអង្គ ប៉ុន្តែពួកគេមិនអាចចូលទៅជិតព្រះអង្គបានទេ ដោយសារតែហ្វូងមនុស្ស។ Khmer Christian Bible ម្ដាយ និងបងប្អូនរបស់ព្រះយេស៊ូបានមកជួបព្រះអង្គ ប៉ុន្ដែពួកគេមិនអាចទៅជិតព្រះអង្គបានទេ ពីព្រោះមនុស្សច្រើនពេក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មាតា និងបងប្អូនរបស់ព្រះអង្គ មករកព្រះអង្គ តែគេមិនអាចចូលទៅជិតព្រះអង្គបាន ព្រោះមានមនុស្សច្រើនពេក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មាតា និងបងប្អូនរបស់ព្រះយេស៊ូនាំគ្នាមករកព្រះអង្គ ប៉ុន្តែ មិនអាចចូលទៅជិតព្រះអង្គឡើយ ព្រោះមានមនុស្សច្រើនពេក។ អាល់គីតាប ម្តាយ និងបងប្អូនរបស់អ៊ីសានាំគ្នាមករកអ៊ីសា ប៉ុន្តែ មិនអាចចូលទៅជិតគាត់បានឡើយ ព្រោះមានមនុស្សច្រើនពេក។ |
កាលពួកបងប្អូនទ្រង់បានឮ គេក៏ចេញទៅរកចាប់ទ្រង់ ដ្បិតគេស្មានថាទ្រង់វង្វេងស្មារតីហើយ