ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 6:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​គាត់​ក្រោក​ឈរ​ឡើង នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ខ្ញុំ​ចង់​សួរ​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ឈប់​សំរាក តើ​មាន​ច្បាប់​នឹង​ធ្វើ​ការ​ល្អ​ឬ​អាក្រក់ នឹង​សង្គ្រោះ​ជីវិត ឬ​បំផ្លាញ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ខ្ញុំ​សូម​សួរអ្នករាល់គ្នា​ថា នៅ​ថ្ងៃសប្ប័ទ តើ​មួយណា​ត្រូវច្បាប់ : ធ្វើល្អ ឬ​ធ្វើអាក្រក់​? សង្គ្រោះ​ជីវិត ឬ​សម្លាប់ជីវិត​?”។

សូមមើលជំពូក

Khmer Christian Bible

រួច​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​សួរ​អ្នក​រាល់គ្នា​មើល៍​ តើ​នៅ​ថ្ងៃ​សប្ប័ទ​វិន័យ​ឲ្យ​ធ្វើការ​ល្អ​ ឬ​ធ្វើការ​អាក្រក់?​ ឲ្យ​សង្គ្រោះ​ជីវិត​ ឬ​បំផ្លាញ?»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សួរ​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​សប្ប័ទ តើ​មាន​ច្បាប់​នឹង​ធ្វើ​ការ​ល្អ ឬ​ធ្វើ​ការ​អាក្រក់? តើ​ឲ្យ​សង្គ្រោះ​ជីវិត ឬ​ឲ្យ​បំផ្លាញ?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​សួរ​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​សប្ប័ទ តើ​មនុស្ស​មាន​សិទ្ធិ​ធ្វើ​អំពើ​ល្អ ឬ​ធ្វើ​អំពើ​អាក្រក់? តើ​ត្រូវ​សង្គ្រោះ​ជីវិត​មនុស្ស ឬ​ធ្វើ​ឲ្យ​វិនាស​អន្តរាយ?»។

សូមមើលជំពូក

អាល់គីតាប

អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​សួរ​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំអាត់ តើ​មនុស្ស​មាន​សិទ្ធិ​ធ្វើ​អំពើ​ល្អ ឬ​ធ្វើ​អំពើ​អាក្រក់? តើ​ត្រូវ​សង្គ្រោះ​ជីវិត​មនុស្ស ឬ​ធ្វើ​ឲ្យ​វិនាស​អន្ដរាយ?»។

សូមមើលជំពូក



លូកា 6:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ទ្រង់​សួរ​គេ​ថា នៅ​ថ្ងៃ​ឈប់​សំរាក តើ​បើក​ឲ្យ​ធ្វើ​ការ​ល្អ ឬ​ឲ្យ​ធ្វើ​ការ​អាក្រក់ ឲ្យ​សង្គ្រោះ​ជីវិត ឬ​ឲ្យ​សំឡាប់​បង់ ប៉ុន្តែ​គេ​នៅ​តែ​ស្ងៀម


ទ្រង់​មាន​បន្ទូល​សួរ​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ នឹង​ពួក​ផារិស៊ី​ថា តើ​មាន​ច្បាប់​នឹង​មើល​ឲ្យ​ជា នៅ​ថ្ងៃ​ឈប់​សំរាក​ឬ​ទេ


ទ្រង់​ក៏​ងាក​ជុំ‌វិញ ទត​មើល​គេ​ទាំង​អស់​គ្នា រួច​មាន​បន្ទូល​ទៅ​មនុស្ស​នោះ​ថា ចូរ​អ្នក​លាត​ដៃ​ទៅ អ្នក​នោះ​ក៏​លាត ហើយ​ដៃ​គាត់​បាន​ជា​ដូច​ម្ខាង


តែ​ទ្រង់​ស្គាល់​គំនិត​គេ ក៏​មាន​បន្ទូល​ទៅ​មនុស្ស​ស្វិត​ដៃ​ថា ចូរ​ក្រោក​ឡើង​ឈរ​នៅ​កណ្តាល​នុ៎ះ​ទៅ


ពី​ព្រោះ​កូន​មនុស្ស​មិន​មែន​មក ប៉ង​នឹង​បំផ្លាញ​ជីវិត​មនុស្ស​ទេ គឺ​មក ដើម្បី​នឹង​ជួយ​សង្គ្រោះ​វិញ រួច​ក៏​នាំ​គ្នា​ទៅ​ឯ​ភូមិ​មួយ​ទៀត​ទៅ។