លូកា 24:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែភ្នែកគេត្រូវថ្ពឹន មិនឲ្យស្គាល់ទ្រង់ទេ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែភ្នែករបស់ពួកគេត្រូវបានបាំងមិនឲ្យស្គាល់ព្រះអង្គទេ។ Khmer Christian Bible តែភ្នែករបស់ពួកគេត្រូវបានខ្ទប់មិនឲ្យស្គាល់ព្រះអង្គទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែភ្នែកគេមិនអាចមើលស្គាល់ព្រះអង្គទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេឃើញព្រះយេស៊ូផ្ទាល់នឹងភ្នែក តែគេមិនអាចស្គាល់ព្រះអង្គឡើយ។ អាល់គីតាប គេឃើញអ៊ីសាផ្ទាល់នឹងភ្នែក តែគេមិនអាចស្គាល់អ៊ីសាបានឡើយ។ |
ក្រោយនោះមក ទ្រង់សំដែងមកបែប១ទៀត ឲ្យពួកគេ២នាក់ឃើញ ក្នុងកាលដែលគេកំពុងតែដើរទៅឯស្រុកស្រែ
កាលគេកំពុងតែនិយាយគ្នា ហើយរិះគិតដូច្នេះ នោះព្រះយេស៊ូវក៏ចូលមក យាងជាមួយនឹងគេដែរ
ទ្រង់មានបន្ទូលទៅគេថា តើរឿងអ្វី ដែលអ្នកនិយាយគ្នា កំពុងដែលដើរទៅ ដោយមានមុខស្រងូតដូច្នេះ
នាងនិយាយដូច្នោះ រួចបែរខ្លួនទៅក្រោយ ឃើញព្រះយេស៊ូវទ្រង់ឈរ តែមិនដឹងជាព្រះយេស៊ូវទេ
ដល់ព្រលឹមឡើង ព្រះយេស៊ូវទ្រង់ឈរនៅឆ្នេរសមុទ្រ តែពួកសិស្សមិនដឹងជាព្រះយេស៊ូវទេ