ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 17:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​បាវ​កំពុង​តែ​ភ្ជួរ ឬ​ឃ្វាល​សត្វ លុះ​កាល​ណា​វា​វិល​មក​ពី​ចំការ តើ​នឹង​និយាយ​ទៅ​វា​ភ្លាម​ថា មក​អង្គុយ​ស៊ី​បាយ​សិន ឬ​អី

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“សន្មតថា ក្នុង​អ្នករាល់គ្នា​មាន​អ្នកណា​ម្នាក់​ដែល​មាន​បាវបម្រើ​កំពុង​ភ្ជួរ​ស្រែ ឬឃ្វាល​ចៀម​។ នៅពេល​បាវបម្រើនោះ​មក​ពី​ស្រែចម្ការ​វិញ តើ​គាត់​និយាយ​នឹង​បាវបម្រើនោះ​ថា​: ‘មក​អង្គុយ​ហូប​សិន​ចុះ’ ឬ​?

សូមមើលជំពូក

Khmer Christian Bible

ក្នុង​ចំណោម​អ្នក​រាល់គ្នា​ អ្នក​ដែល​មាន​បាវបម្រើ​កំពុង​ភ្ជួរ​ ឬ​ឃ្វាល​ចៀម​ ពេល​បាវបម្រើ​នោះ​ត្រលប់​មក​ពី​វាល​វិញ​ តើ​នឹង​ប្រាប់​គាត់​ដែរ​ឬ​ថា​ ចូរ​មក​អង្គុយ​បរិភោគ​អាហារ​ភ្លាម​មក?​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​អ្នក​បម្រើទៅ​ភ្ជួរ​ស្រែ ឬ​ឃ្វាល​ចៀម ពេល​បាវ​បម្រើ​នោះ​ត្រឡប់​ពី​ស្រែ​មក​វិញ តើអ្នក​នឹង​និយាយ​ថា "សូម​មក​អង្គុយ​នៅ​តុ​អាហារ" ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឧបមា​ថា នរណា​ម្នាក់​មាន​អ្នក​បម្រើ​ទៅ​ភ្ជួរ​ស្រែ ឬ​ឃ្វាល​ហ្វូង​សត្វ។ ពេល​អ្នក​បម្រើ​នោះ​វិល​ត្រឡប់​មក​ពី​ស្រែ​វិញ ម្ចាស់​មិន​ដែល​និយាយ​ថា “សូម​អញ្ជើញ​មក​ពិសា​បាយ” ទេ។

សូមមើលជំពូក

អាល់គីតាប

«ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឧបមា​ថា នរណា​ម្នាក់​មាន​អ្នក​បម្រើ​ទៅ​ភ្ជួរ​ស្រែ ឬ​ឃ្វាល​ហ្វូង​សត្វ។ ពេល​អ្នក​បម្រើ​នោះ​វិល​ត្រឡប់​មក​ពី​ស្រែ​វិញ ម្ចាស់​មិន​ដែល​និយាយ​ថា “សូម​អញ្ជើញ​មក​ពិសា​បាយ”ទេ។

សូមមើលជំពូក



លូកា 17:7
6 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ទ្រង់​ឆ្លើយ​ថា បើ​អ្នក​ណា ក្នុង​ពួក​អ្នក​រាល់​គ្នា មាន​ចៀម​តែ​១ ហើយ​ចៀម​នោះ​ធ្លាក់​ទៅ​ក្នុង​រណ្តៅ នៅ​ថ្ងៃ​ឈប់​សំរាក នោះ​តើ​មិន​ទៅ​ចាប់​ស្រង់​វា​មក​ទេ​ឬ​អី


នោះ​ព្រះ‌អម្ចាស់ ទ្រង់​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា មនុស្ស​មាន​ពុត​អើយ តើ​អ្នក​រាល់​គ្នា​មិន​ស្រាយ​គោ ស្រាយ​លា​ពី​ចំណង ដឹក​ទៅ​ឲ្យ​ផឹក​ទឹក នៅ​ថ្ងៃ​ឈប់​សំរាក​ទេ​ឬ​អី


ហើយ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​លា ឬ​គោ ធ្លាក់​ចុះ​ក្នុង​រណ្តៅ នៅ​ថ្ងៃ​ឈប់​សំរាក តើ​មិន​ស្រង់​យក​ចេញ ក្នុង​១​រំពេច​នោះ​ទេ​ឬ​អី


នៅ​គ្រា​របស់​កូន​មនុស្ស នោះ​នឹង​កើត​មាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ


តែ​ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា បើ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ​ដូច​គ្រាប់​ពូជ​១​យ៉ាង​ល្អិត នោះ​នឹង​និយាយ​ទៅ​ដើម​មន​នេះ​ថា ចូរ​ឯង​រលើង​ទៅ​ដុះ​ក្នុង​សមុទ្រ​ទៅ នោះ​គង់​តែ​នឹង​ស្តាប់​បង្គាប់​អ្នក​ដែរ


គឺ​នឹង​ប្រាប់​វា​យ៉ាង​នេះ​វិញ​ទេ​តើ ថា ចូរ​រៀបចំ​អាហារ​ឲ្យ​អញ រួច​ក្រវាត់​ខ្លួន​មក​បំរើ​អញ​ដែល​កំពុង​តែ​ស៊ី រួច​សឹម​ឯង​ស៊ី​ជា​ក្រោយ​ចុះ