លូកា 17:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ដូចជានៅជំនាន់លោកឡុតដែរ គេកំពុងតែស៊ីផឹក លក់ដូរ ដាំដំណាំ ហើយសង់ផ្ទះ ព្រះគម្ពីរខ្មែរសាកល នៅសម័យឡុតក៏កើតមានដូចគ្នាដែរ គឺពួកគេស៊ីផឹក ទិញលក់ ដាំដុះ និងសាងសង់ Khmer Christian Bible និងដូចជានៅសម័យលោកឡុតដែរ គឺពួកគេស៊ីផឹក លក់ដូរ ដាំដុះ និងសាងសង់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏ដូចជានៅជំនាន់លោកឡុត ដែរ គេកំពុងតែស៊ីផឹក លក់ដូរ ដាំដំណាំ និងសង់ផ្ទះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រាបុត្រមនុស្សយាងមក ក៏ដូចកាលនៅជំនាន់លោកឡុត* ដែរ កាលណោះមនុស្សម្នាស៊ីផឹក លក់ដូរ ដាំដំណាំ និងសង់ផ្ទះ។ អាល់គីតាប នៅគ្រាបុត្រាមនុស្សមក ក៏ដូចកាលនៅជំនាន់ណាពីឡូតដែរ កាលណោះមនុស្សម្នាស៊ីផឹក លក់ដូរ ដាំដំណាំ និងសង់ផ្ទះ។ |
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នឹងគ្មានមនុស្សណាអាស្រ័យនៅទីនោះ ឬមនុស្សជាតិណាស្នាក់នៅឡើយ ដូចកាលព្រះទ្រង់បំផ្លាញក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ា ហើយទីក្រុងនៅជិតខាងទាំងប៉ុន្មានដែរ។
ព្រះយេស៊ូវ ទ្រង់យាងចូលទៅក្នុងព្រះវិហារ ក៏បណ្តេញអស់ទាំងអ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ទ្រង់ផ្កាប់តុនៃពួកអ្នកដូរប្រាក់ នឹងជើងម៉ារបស់ពួកអ្នកលក់ព្រាប
ដ្បិតនៅជំនាន់នោះ គេកំពុងតែស៊ីផឹក រៀបការប្ដីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេបានចូលទៅក្នុងទូកធំ នោះទឹកក៏ជន់មកលិចបំផ្លាញគ្រប់គ្នាទៅ
តែនៅថ្ងៃដែលលោកឡុតចេញពីក្រុងសូដុំមមក នោះមានភ្លៀង ជាភ្លើង នឹងស្ពាន់ធ័រ ធ្លាក់ពីលើមេឃមក បំផ្លាញគេទាំងអស់គ្នាបង់