លូកា 15:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ហៅពួកបាវម្នាក់មកសួរថា គេធ្វើអ្វីហ្នឹង ព្រះគម្ពីរខ្មែរសាកល គាត់ក៏ហៅអ្នកបម្រើម្នាក់មក សួរថាមានអ្វីកើតឡើង។ Khmer Christian Bible គាត់ក៏ហៅបាវបម្រើម្នាក់មកសួរថា តើមានហេតុការណ៍អ្វី? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ហៅបាវបម្រើម្នាក់មកសួរថា តើគេធ្វើអ្វីហ្នឹង? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ហៅអ្នកបម្រើម្នាក់មកសួរថា មានការអ្វីកើតឡើង។ អាល់គីតាប គាត់ហៅអ្នកបម្រើម្នាក់មកសួរថា មានការអ្វីកើតឡើង។ |
បាវនោះជំរាបថា ប្អូនលោកត្រឡប់មកវិញ ហើយលោកឪពុកបានសំឡាប់កូនគោដែលបំប៉ន ដោយព្រោះបានកូនមកវិញដោយសុខសាន្ត
អ្នកទាំងនោះមានសេចក្ដីអស្ចារ្យ ព្រមទាំងវល់ក្នុងចិត្ត ក៏សួរគ្នាទៅវិញទៅមកថា តើការនេះដូចម្តេចហ្ន៎