ទ្រង់ក៏មានបន្ទូលទៅគេថា ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានមិត្រសំឡាញ់ម្នាក់ ហើយទៅនិយាយនឹងអ្នកនោះ ទាំងពាក់កណ្តាលអធ្រាត្រថា សំឡាញ់អើយ សូមឲ្យអញខ្ចីនំបុ័ង៣ដុំសិន
លូកា 11:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមានសំឡាញ់អញម្នាក់ មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេសោះ ព្រះគម្ពីរខ្មែរសាកល ពីព្រោះមានមិត្តភក្ដិរបស់ខ្ញុំម្នាក់ធ្វើដំណើរមកដល់ផ្ទះខ្ញុំ ហើយខ្ញុំគ្មានអ្វីដាក់ឲ្យគាត់ហូបសោះ’។ Khmer Christian Bible ដ្បិតសម្លាញ់ខ្ញុំម្នាក់បានធ្វើដំណើរមកលេងខ្ញុំ ហើយខ្ញុំគ្មានអ្វីរៀបចំទទួលគាត់ទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមានសម្លាញ់ខ្ញុំម្នាក់ ធ្វើដំណើរមកដល់ផ្ទះខ្ញុំ ហើយខ្ញុំគ្មានអ្វីទទួលគេសោះ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះមានមិត្តភក្ដិទើបនឹងធ្វើដំណើរមកដល់ ហើយគ្មានអ្វីទទួលគេសោះ”។ អាល់គីតាប ព្រោះមានមិត្ដភក្ដិទើបនឹងធ្វើដំណើរមកដល់ ហើយគ្មានអ្វីទទួលគេសោះ”។ |
ទ្រង់ក៏មានបន្ទូលទៅគេថា ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានមិត្រសំឡាញ់ម្នាក់ ហើយទៅនិយាយនឹងអ្នកនោះ ទាំងពាក់កណ្តាលអធ្រាត្រថា សំឡាញ់អើយ សូមឲ្យអញខ្ចីនំបុ័ង៣ដុំសិន
តែអ្នកនោះនឹងឆ្លើយពីក្នុងផ្ទះមកថា កុំមករំខានចិត្តអញអី ព្រោះទ្វារបិទហើយ កូនអញក៏ដេកនៅគ្រែជាមួយនឹងអញផង អញក្រោកទៅយកឲ្យឯងពុំបានទេ