វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាដូចជាម៉ុងខ្មោចដែលលាបស ឯខាងក្រៅ ល្អមើលពិតមែន តែខាងក្នុងមានពេញដោយឆ្អឹងខ្មោច នឹងសេចក្ដីស្មោកគ្រោកគ្រប់មុខវិញ
លូកា 11:47 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វេទនាដល់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាធ្វើម៉ុងឲ្យពួកហោរា ដែលពួកឰយុកោអ្នករាល់គ្នាបានសំឡាប់បង់ ព្រះគម្ពីរខ្មែរសាកល “វេទនាដល់អ្នករាល់គ្នាហើយ ដ្បិតអ្នករាល់គ្នាសាងសង់ផ្នូររបស់ព្យាការី ប៉ុន្តែដូនតារបស់អ្នករាល់គ្នាបានសម្លាប់ពួកគេ។ Khmer Christian Bible វេទនាដល់អ្នករាល់គ្នាហើយ ដ្បិតអ្នករាល់គ្នាសង់ស្ដូបរបស់ពួកអ្នកនាំព្រះបន្ទូលដែលដូនតារបស់អ្នករាល់គ្នាបានសម្លាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វេទនាដល់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាធ្វើផ្នូរឲ្យពួកហោរា ដែលបុព្វបុរសអ្នករាល់គ្នាបានសម្លាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាត្រូវវេទនាជាជាមិនខាន ព្រោះអ្នករាល់គ្នាបានសង់ផ្នូរឲ្យព្យាការី* ដែលបុព្វបុរស*របស់អ្នករាល់គ្នាបានសម្លាប់។ អាល់គីតាប អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានសង់ផ្នូរឲ្យណាព ដែលបុព្វបុរសរបស់អ្នករាល់គ្នាបានសម្លាប់។ |
វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាដូចជាម៉ុងខ្មោចដែលលាបស ឯខាងក្រៅ ល្អមើលពិតមែន តែខាងក្នុងមានពេញដោយឆ្អឹងខ្មោច នឹងសេចក្ដីស្មោកគ្រោកគ្រប់មុខវិញ
ដូច្នេះ អ្នករាល់គ្នាធ្វើបន្ទាល់ថា អ្នករាល់គ្នាយល់ព្រមតាមការ ដែលពួកឰយុកោបានធ្វើហើយនោះ ដ្បិតពួកឰយុកោបានសំឡាប់គេមែន ហើយអ្នករាល់គ្នាធ្វើម៉ុងឲ្យដែរ
ឱពួកមនុស្សក្បាលរឹង ដែលមានចិត្តមានត្រចៀកមិនកាត់ស្បែកអើយ អ្នករាល់គ្នាចេះតែទាស់ទទឹងនឹងព្រះវិញ្ញាណបរិសុទ្ធជាដរាប ពួកឰយុកោអ្នករាល់គ្នាយ៉ាងណា នោះអ្នករាល់គ្នាក៏យ៉ាងនោះដែរ
ដែលគេបានសំឡាប់ទាំងព្រះអម្ចាស់យេស៊ូវ នឹងពួកហោរាផង ក៏បានបណ្តេញយើងខ្ញុំទៀត ពួកនោះមិនជាទីគាប់ដល់ព្រះហឫទ័យរបស់ព្រះទេ ហើយក៏ទាស់ទទឹងនឹងមនុស្សទាំងអស់ដែរ