ដូច្នេះ កាលប្ដីកំពុងរស់នៅឡើយ បើស្ត្រីនោះទៅយកប្ដី១ទៀត នោះគេសន្មតិហៅថាជាស្រីកំផិត តែបើប្ដីស្លាប់ទៅ នោះនាងបានរួចពីច្បាប់នោះហើយ បានជាទោះបើនាងយកប្ដី១ទៀត ក៏មិនបានហៅថាជាស្រីកំផិតឡើយ
រ៉ូម 7:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះស្ត្រីណាដែលមានប្ដីនៅរស់ នោះជាប់នឹងប្ដីដោយសារក្រិត្យវិន័យ ប៉ុន្តែ បើកាលណាប្ដីស្លាប់ទៅ នោះបានរួចពីច្បាប់របស់ប្ដីហើយ ព្រះគម្ពីរខ្មែរសាកល ជាឧទាហរណ៍ ស្ត្រីដែលមានប្ដី ជាប់ចំណងនឹងប្ដីតាមក្រឹត្យវិន័យ កាលប្ដីនៅរស់ ប៉ុន្តែប្រសិនបើប្ដីស្លាប់ហើយ នាងក៏រួចពីក្រឹត្យវិន័យនោះដែលទាក់ទងនឹងប្ដី។ Khmer Christian Bible គឺស្ដ្រីរៀបការហើយ ត្រូវនៅជាប់ជាមួយប្ដីដោយសារក្រឹត្យវិន័យ នៅពេលប្ដីនោះមានជីវិតនៅឡើយ តែបើប្ដីស្លាប់ នោះនាងបានរួចពីក្រឹត្យវិន័យស្ដីអំពីប្ដីនោះហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឧបមាថា ស្ត្រីម្នាក់ដែលបានរៀបការតាមច្បាប់ ដរាបណាប្ដីនៅមានជីវិត នាងត្រូវនៅជាប់ជាមួយប្ដី តែបើប្តីស្លាប់ទៅ នាងរួចពីច្បាប់របស់ប្តីហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឧបមាថា ស្ត្រីម្នាក់មានប្ដីតាមច្បាប់ នាងនៅជាប់ជាមួយប្ដី តែក្នុងពេលដែលប្ដីមានជីវិតនៅឡើយប៉ុណ្ណោះ។ បើប្ដីស្លាប់ នាងនឹងរួចផុតពីច្បាប់ដែលចងនាងឲ្យនៅជាប់នឹងប្ដីនោះហើយ។ អាល់គីតាប ឧបមាថា ស្ដ្រីម្នាក់មានប្ដីតាមហ៊ូកុំ នាងនៅជាប់ជាមួយប្ដីតែក្នុងពេលដែលប្ដីមានជីវិតនៅឡើយប៉ុណ្ណោះ។ បើប្ដីស្លាប់នាងនឹងរួចផុតពីហ៊ូកុំដែលចងនាងឲ្យនៅជាប់នឹងប្ដីនោះហើយ។ |
ដូច្នេះ កាលប្ដីកំពុងរស់នៅឡើយ បើស្ត្រីនោះទៅយកប្ដី១ទៀត នោះគេសន្មតិហៅថាជាស្រីកំផិត តែបើប្ដីស្លាប់ទៅ នោះនាងបានរួចពីច្បាប់នោះហើយ បានជាទោះបើនាងយកប្ដី១ទៀត ក៏មិនបានហៅថាជាស្រីកំផិតឡើយ
តែឥឡូវនេះ យើងបានរួចពីក្រិត្យវិន័យហើយ ដោយបានស្លាប់ក្នុងសេចក្ដីដែលឃុំឃាំងយើងទុក ប្រយោជន៍ឲ្យយើងបានគោរពប្រតិបត្តិ ដោយវិញ្ញាណដែលបានកែជាថ្មីវិញ មិនមែនតាមតែន័យពាក្យពីបុរាណនោះទៀតឡើយ។
កាលប្ដីនៅរស់នៅឡើយ នោះប្រពន្ធត្រូវតែជាប់នៅក្នុងចំណងរបស់ប្ដីជាដរាប តែបើកាលណាប្ដីស្លាប់ទៅ នោះនាងមានច្បាប់នឹងយកប្ដីបានតាមចិត្ត ឲ្យតែយកក្នុងព្រះអម្ចាស់
ប្រពន្ធមិនមែនជាម្ចាស់លើរូបកាយខ្លួនឯងទេ គឺជាប្ដីវិញ ហើយប្ដីក៏មិនមែនជាម្ចាស់លើរូបកាយខ្លួនឯងដែរ គឺជាប្រពន្ធវិញ