ពីព្រោះឯងរាល់គ្នាបានយកប្រាក់នឹងមាសរបស់អញ ដឹកនាំប្រដាប់វិសេសរបស់អញ ទៅទុកនៅក្នុងវិហាររបស់ឯង
ដ្បិតអ្នករាល់គ្នាបានយកប្រាក់ និងមាសរបស់យើង ហើយបានដឹកយកសម្បត្តិដ៏មានតម្លៃរបស់យើង ទៅទុកនៅក្នុងវិហាររបស់អ្នក។
អ្នករាល់គ្នាបានយកមាស និងប្រាក់របស់យើង គឺអ្វីៗដ៏មានតម្លៃ ទៅទុកនៅក្នុងវិហាររបស់អ្នករាល់គ្នា។
នោះយ៉ូអាស ជាស្តេចយូដា ទ្រង់យកអស់ទាំងរបស់បរិសុទ្ធ ដែលពួកស្តេចយូដា គឺយ៉ូសាផាត យ៉ូរ៉ាម នឹងអ័ហាស៊ីយ៉ាជាពួកឰយុកោទ្រង់បានថ្វាយ នឹងរបស់ទាំងប៉ុន្មានដែលអង្គទ្រង់បានថ្វាយ ព្រមទាំងមាសទាំងអស់ ដែលនៅក្នុងឃ្លាំងព្រះវិហារនៃព្រះយេហូវ៉ា ហើយក្នុងដំណាក់ស្តេចផង ផ្ញើទៅថ្វាយហាសែលជាស្តេចស៊ីរី ដូច្នេះ ហាសែលក៏ថយចេញពីក្រុងយេរូសាឡិមទៅ។
អ័ហាសក៏យកមាសនឹងប្រាក់ ដែលឃើញមាននៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយនៅក្នុងឃ្លាំងព្រះរាជទ្រព្យផ្ញើទៅថ្វាយជាដង្វាយ ដល់ស្តេចស្រុកអាសស៊ើរ
នេប៊ូក្នេសាក៏នាំយកអស់ទាំងទ្រព្យវិសេស ពីព្រះវិហារនៃព្រះយេហូវ៉ា ហើយពីព្រះរាជវាំងចេញមក ក៏យកអស់ទាំងគ្រឿងប្រដាប់មាស ដែលសាឡូម៉ូន ជាស្តេចអ៊ីស្រាអែលបានធ្វើ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា កាត់ជាដុំៗ ដូចជាព្រះយេហូវ៉ាបានមានបន្ទូល
នៅគ្រានោះ ព្រះអម្ចាស់ទ្រង់នឹងលូកព្រះហស្តទ្រង់ទៅម្តងទៀត ដើម្បីនឹងប្រមូលពួកសំណល់នៃរាស្ត្រទ្រង់ដែលសល់នៅ ឲ្យមកពីស្រុកអាសស៊ើរ ស្រុកអេស៊ីព្ទ ស្រុកប៉ាត្រូស ស្រុកគូស ស្រុកអេឡាំ ស្រុកស៊ីណើរ ស្រុកហាម៉ាត ហើយពីអស់ទាំងកោះនៅសមុទ្រមកវិញ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គឺហេតុនោះបានជាមានគ្រាមកដែលគេនឹងលែងស្បថថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់ ដែលទ្រង់បាននាំពួកកូនចៅអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទមក
មានឮសំឡេងនៃពួកអ្នក ដែលរត់រួចពីក្រុងបាប៊ីឡូន ដើម្បីនឹងថ្លែងប្រាប់នៅក្រុងស៊ីយ៉ូន ពីការសងសឹកនៃព្រះយេហូវ៉ា ជាព្រះនៃយើង គឺជាការសងសឹកស្នងនឹងព្រះវិហារនៃទ្រង់។
ចូរសំរួចព្រួញឲ្យមុត ចូរចាប់ខែលកាន់ឲ្យមាំចុះ ព្រះយេហូវ៉ា ទ្រង់បានដាស់វិញ្ញាណរបស់ពួកស្តេចសាសន៍មេឌីឡើង ពីព្រោះទ្រង់មានគំនិតទាស់នឹងបាប៊ីឡូន ដើម្បីនឹងបំផ្លាញចេញ ដ្បិតនេះជាសេចក្ដីសងសឹករបស់ព្រះយេហូវ៉ា គឺជាការសងសឹកស្នងព្រះវិហារនៃទ្រង់
ដូច្នេះ ចូរទាយប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ម្នាលរាស្ត្រអញអើយ អញនឹងបើកផ្នូរខ្មោចរបស់ឯងរាល់គ្នា ហើយនឹងធ្វើឲ្យឯងរាល់គ្នាឡើងចេញពីផ្នូរមក រួចនឹងនាំឯងឲ្យចូលទៅក្នុងស្រុកអ៊ីស្រាអែលវិញ
ទោះបើយ៉ាងនោះ គង់តែវានឹងគោរពតាមព្រះនៃបន្ទាយដែរ ហើយឯព្រះ១ដែលពួកឰយុកោវាមិនបានស្គាល់សោះ នោះវានឹងគោរពដោយមាស ប្រាក់ នឹងត្បូងមានតំឡៃ ហើយនឹងរបស់ថ្លៃវិសេស
ប៉ុន្តែនៅភ្នំស៊ីយ៉ូន នឹងមានពួកអ្នកខ្លះដែលរួចជីវិត ហើយភ្នំនោះនឹងបានបរិសុទ្ធ ឯពួកវង្សយ៉ាកុប គេនឹងបានកេរ្តិ៍អាកររបស់គេវិញ