យ៉ូហាន 6:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលឃើញទ្រង់នៅឯត្រើយម្ខាងហើយ នោះគេទូលសួរថា លោកគ្រូ លោកមកដល់ទីនេះពីកាលណា ព្រះគម្ពីរខ្មែរសាកល ពេលរកព្រះអង្គឃើញនៅត្រើយម្ខាងបឹង ពួកគេក៏ទូលថា៖ “រ៉ាប៊ី តើលោកមកដល់ទីនេះពីអង្កាល់?”។ Khmer Christian Bible ពេលបានជួបព្រះអង្គនៅត្រើយម្ខាងហើយ ពួកគេទូលសួរព្រះអង្គថា៖ «លោកគ្រូ! លោកមកដល់ទីនេះពីកាលណា?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគេឃើញព្រះអង្គនៅត្រើយម្ខាងហើយ គេទូលសួរព្រះអង្គថា៖ «លោកគ្រូ លោកមកដល់ទីនេះពីពេលណា?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បណ្ដាជនបានជួបព្រះអង្គនៅត្រើយម្ខាង គេទូលសួរព្រះអង្គថា៖ «លោកគ្រូ! តើលោកមកដល់ពីអង្កាល់?»។ អាល់គីតាប បណ្ដាជនបានជួបអ៊ីសានៅត្រើយម្ខាង គេសួរគាត់ថា៖ «តួន! តើតួនមកដល់ពីអង្កាល់?»។ |
ព្រមទាំងគាប់ចិត្តឲ្យមនុស្សគំនាប់ខ្លួននៅទីផ្សារ ហើយឲ្យគេហៅខ្លួនថា លោកគ្រូៗផង
ប៉ុន្តែ ឯអ្នករាល់គ្នាវិញ មិនត្រូវឲ្យអ្នកដទៃហៅខ្លួនជាលោកគ្រូឡើយ ដ្បិតអ្នករាល់គ្នាមានសាស្តាតែ១ ហើយជាបងប្អូននឹងគ្នាទាំងអស់