អស់ទាំងប្រុសៗក្នុងពួកឯង គេត្រូវមកនៅចំពោះព្រះអម្ចាស់៣ដងក្នុង១ឆ្នាំ គឺមកចំពោះព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល
យ៉ូហាន 5:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយនោះមក មានបុណ្យ១របស់សាសន៍យូដា ហើយព្រះយេស៊ូវ ទ្រង់យាងឡើងទៅឯក្រុងយេរូសាឡិម ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីការទាំងនេះ មានពិធីបុណ្យមួយរបស់ជនជាតិយូដា ហើយព្រះយេស៊ូវយាងឡើងទៅយេរូសាឡិម។ Khmer Christian Bible បន្ទាប់ពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូបានយាងទៅក្រុងយេរូសាឡិម ព្រោះមានពិធីបុណ្យមួយរបស់ជនជាតិយូដា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយមក មានបុណ្យមួយរបស់សាសន៍យូដា ហើយព្រះយេស៊ូវយាងឡើងទៅក្រុងយេរូសាឡិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយមកទៀត មានពិធីបុណ្យមួយរបស់ជនជាតិយូដា ព្រះយេស៊ូយាងឡើងទៅក្រុងយេរូសាឡឹម។ អាល់គីតាប ក្រោយមកទៀត មានពិធីបុណ្យមួយរបស់ជនជាតិយូដា អ៊ីសាឡើងទៅក្រុងយេរូសាឡឹម។ |
អស់ទាំងប្រុសៗក្នុងពួកឯង គេត្រូវមកនៅចំពោះព្រះអម្ចាស់៣ដងក្នុង១ឆ្នាំ គឺមកចំពោះព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល
ព្រះយេស៊ូវមានបន្ទូលថា ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្ដីសុចរិតយ៉ាងដូច្នេះ រួចគាត់ក៏ព្រមធ្វើ
រីឯបុណ្យរំលងរបស់សាសន៍យូដាក៏ជិតដល់ នោះព្រះយេស៊ូវទ្រង់យាងឡើងទៅឯក្រុងយេរូសាឡិម
តែលុះវេលាកំណត់បានមកដល់ នោះព្រះទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមកចាប់កំណើតនឹងស្ត្រី គឺកើតក្រោមអំណាចនៃក្រិត្យវិន័យ
ចូរចាំកំណត់នៅខែចេត្រ ដើម្បីនឹងធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ាជាព្រះនៃឯង ដ្បិតគឺនៅខែចេត្រនេះហើយដែលព្រះយេហូវ៉ាជាព្រះនៃឯង បាននាំឯងចេញពីស្រុកអេស៊ីព្ទមកទាំងយប់
ត្រូវឲ្យគ្រប់ទាំងប្រុសៗក្នុងពួកឯង មកនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ៣ដងក្នុង១ឆ្នាំ ត្រង់កន្លែងដែលទ្រង់នឹងរើស គឺនៅពេលបុណ្យនំបុ័ងឥតដំបែម្តង បុណ្យអាទិត្យទី៧ម្តង នឹងបុណ្យបារាំម្តង ក៏មិនត្រូវមកនៅចំពោះព្រះយេហូវ៉ា ដោយដៃទទេដែរ