ឯពួកអ្នកដែលបានចាប់ព្រះយេស៊ូវ គេដឹកនាំទ្រង់ទៅឯលោកកៃផា ជាសំដេចសង្ឃ នៅកន្លែងដែលពួកអាចារ្យ នឹងពួកចាស់ទុំបានប្រជុំគ្នា
យ៉ូហាន 18:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះលោកអាណឲ្យគេនាំទ្រង់ទាំងជាប់ចំណង ទៅឯលោកកៃផា ជាសំដេចសង្ឃវិញ។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក អាន់ណាសបានបញ្ជូនព្រះអង្គទាំងជាប់ចំណងទៅកៃផាសជាមហាបូជាចារ្យ។ Khmer Christian Bible ពេលនោះលោក អាណ ក៏បញ្ជូនព្រះអង្គទាំងជាប់ចំណងទៅសម្តេចសង្ឃកៃផា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអាណឲ្យគេនាំព្រះអង្គទាំងជាប់ចំណង ទៅលោកកៃផា ជាសម្តេចសង្ឃវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកអាណបញ្ជូនព្រះអង្គ ទាំងជាប់ចំណងទៅលោកកៃផា ជាមហាបូជាចារ្យ។ អាល់គីតាប ពេលនោះលោកអាណបញ្ជូនអ៊ីសា ទាំងជាប់ចំណងទៅលោកកៃផាសជាមូស្ទី។ |
ឯពួកអ្នកដែលបានចាប់ព្រះយេស៊ូវ គេដឹកនាំទ្រង់ទៅឯលោកកៃផា ជាសំដេចសង្ឃ នៅកន្លែងដែលពួកអាចារ្យ នឹងពួកចាស់ទុំបានប្រជុំគ្នា
ហើយក្នុងកាលដែលលោកអាណ នឹងលោកកៃផាធ្វើជាសំដេចសង្ឃ នោះព្រះទ្រង់មានបន្ទូលមកយ៉ូហាន ជាកូនសាការី នៅទីរហោស្ថាន
រួចនាំទៅឯលោកអាណ ជាមុនដំបូង ដ្បិតលោកជាឪពុកក្មេករបស់កៃផា ដែលធ្វើជាសំដេចសង្ឃក្នុងឆ្នាំនោះ
ឯស៊ីម៉ូន-ពេត្រុស នឹងសិស្សម្នាក់ទៀត ក៏តាមព្រះយេស៊ូវទៅ សំដេចសង្ឃបានស្គាល់សិស្ស១នោះដែរ ហើយគាត់ក៏ចូលទៅក្នុងព្រះលានសំដេចសង្ឃ ជាមួយនឹងព្រះយេស៊ូវ