ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 12:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

«កុំ​ខ្លាច​អ្វី កូន​ស្រី​ស៊ីយ៉ូន​អើយ មើល ស្តេច​ឯង​ទ្រង់​យាង​មក ទាំង​គង់​លើ​កូន​លា»

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“កុំ​ខ្លាច​ឡើយ កូនស្រី​ស៊ីយ៉ូន​អើយ មើល៍! ស្ដេច​របស់អ្នក​នឹង​យាង​មក ដោយ​គង់​លើ​កូនលា”។

សូមមើលជំពូក

Khmer Christian Bible

កុំ​ខ្លាច​អី​ កូន​ស្រី​ក្រុង​ស៊ីយ៉ូន​អើយ!​ មើល៍​ ស្ដេច​របស់​អ្នក​យាង​មក​ហើយ​ ព្រះអង្គ​គង់​លើ​ខ្នង​កូន​លា។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«កុំ​ខ្លាច​អី កូន​ស្រី​ស៊ីយ៉ូន​អើយ មើល៍! ស្តេច​របស់​អ្នក​យាង​មកហើយ ទ្រង់​គង់​លើកូន​លា»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ប្រជា‌ជន ក្រុង​ស៊ីយ៉ូន​អើយ កុំ​ភ័យ​ខ្លាច​អី! មើល​ហ្ន៎ ព្រះ‌មហា‌ក្សត្រ​របស់​អ្នក យាង​មក​ដល់​ហើយ ព្រះអង្គ​គង់​លើ​ខ្នង​កូន​លា»។

សូមមើលជំពូក

អាល់គីតាប

«ប្រជា‌ជនក្រុង​ស៊ីយ៉ូន​អើយ កុំ​ភ័យ​ខ្លាច​អី! មើល​ហ្ន៎ ស្តេច​របស់​អ្នក មក​ដល់​ហើយ គាត់​នៅ​លើ​ខ្នង​កូន​លា»។

សូមមើលជំពូក



យ៉ូហាន 12:15
17 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​អំពី​នោះ​មក អាប់‌សា‌ឡំម​ទ្រង់​ចាត់‌ចែង​រទេះនឹង​សេះ ហើយ​មនុស្ស​៥០​នាក់ សំរាប់​រត់​ខាង​មុខ​ទ្រង់


ស្តេច​ទ្រង់​មាន​បន្ទូល​សួរ​ស៊ីបា​ថា ឯង​យក​របស់​ទាំង​នេះ​មក​ធ្វើ​អី ស៊ីបា​ទូល​ថា សត្វ​លា​សំរាប់​ជា​ជំនិះ​ដល់​ពួក​ព្រះ‌រាជ‌វង្ស​នៃ​ទ្រង់ ឯ​នំបុ័ង នឹង​ផ្លែ​រដូវ​ក្តៅ​សំរាប់​ឲ្យ​ពួក​កំឡោះៗ​បរិភោគ ហើយ​ស្រា​ទំពាំង‌បាយ‌ជូរ​សំរាប់​អ្នក​ណា ដែល​ហេវ​នៅ​ទី​រហោ‌ស្ថាន


ទ្រង់​មាន​បន្ទូល​បង្គាប់​ថា ចូរ​អ្នក​រាល់​គ្នា​នាំ​យក​ពួក​ពល‌ទ័ព របស់​ចៅហ្វាយ​អ្នក ទៅ​បញ្ជិះ​សាឡូម៉ូន ជា​បុត្រ​យើង ឲ្យ​ជិះ​លើ​លា‌កាត់​របស់​យើង នាំ​ចុះ​ទៅ​ឯ​គីហុន​ទៅ


ឱ​យ៉ាកុប​ជា​ដង្កូវ​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ហើយ​ឯង​រាល់​គ្នា ជា​ពូជ‌ពង្ស​អ៊ីស្រាអែល​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ជួយ​ឯង ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ជា​អ្នក​ប្រោស​លោះ​ឯង


មើល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រកាស​ប្រាប់​រហូត​ដល់​ចុង​ផែនដី​បំផុត ឲ្យ​ប្រាប់​ដល់​កូន​ស្រី​ស៊ីយ៉ូន​ថា មើល សេចក្ដី​សង្គ្រោះ​របស់​ឯង​បាន​មក​ដល់​ហើយ មើល ទ្រង់​យក​រង្វាន់​មក​ជា​មួយ ហើយ​សំណង​របស់​ទ្រង់​ក៏​នាំ​មុខ​ទៅ


ដូច្នេះ ឯ​ឯង ឱ​ប៉ម​នៃ​ហ្វូង​ចៀម ជា​ទួល​ខ្ពស់​របស់​កូន​ស្រី​ស៊ីយ៉ូន​អើយ នេះ​នឹង​មក​ឯ​ឯង​វិញ គឺ​អំណាច​គ្រប់‌គ្រង ដូច​ដើម​នឹង​មក​ឯ​ឯង ជា​រាជ្យ​របស់​កូន​ស្រី​យេរូ‌សាឡិម។


ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​រីក‌រាយ​ជា​ខ្លាំង​ឡើង ឱ​កូន​ស្រី​យេរូ‌សាឡិម​អើយ ចូរ​ស្រែក​ហ៊ោ​ចុះ មើល ស្តេច​របស់​នាង ទ្រង់​យាង​មក​ឯ​នាង ទ្រង់​ជា​អ្នក​សុចរិត ហើយ​មាន​ជ័យ‌ជំនះ ទ្រង់​ក៏​សុភាព ទ្រង់​គង់​លើ​សត្វ​លា គឺ​ជា​លា​ជំទង់ ជា​កូន​របស់​មេ​លា


«ចូរ​ប្រាប់​កូន​ស្រី​ស៊ីយ៉ូន​ថា មើល ស្តេច​នៃ​នាង ទ្រង់​យាង​មក​ឯ​នាង ទ្រង់​សុភាព ហើយ​គង់​លើ​សត្វ​លា គឺ​ជា​លា​ជំទង់ ដែល​ជា​កូន​របស់​មេ​លា»


កាល​ព្រះ‌យេស៊ូវ​រក​បាន​កូន​លា​១ នោះ​ក៏​គង់​លើ​វា តាម​សេចក្ដី​ដែល​ចែង​ទុក​មក​ថា


កុំ​បី​តែ​ឲ្យ​ស្តេច​នោះ​ចំរើន​សេះ​ជា​ច្រើន​សំរាប់​ខ្លួន ឬ​បណ្តាល​ឲ្យ​បណ្តាជន​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​ខ្លួន​បាន​សេះ​ជា​ច្រើន​ឡើង​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​នឹង​ឯង​រាល់​គ្នា​ថា មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ តាម​ផ្លូវ​នោះ​ទៀត​ឲ្យ​សោះ


លោក​មាន​កូន​ប្រុស​៤០​នាក់ ហើយ​មាន​ចៅ​៣០​នាក់ ដែល​សុទ្ធ​តែ​មាន​កូន​លា​១​ម្នាក់​សំរាប់​ជិះ អាបដូន ជា​កូន​ហ៊ីលេល ក្នុង​ពួក​ពីរ៉ាថូន បាន​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រាអែល​អស់​៨​ឆ្នាំ


ឱ​អ្នក​រាល់​គ្នា​ដែល​ជិះ​លា​ស នឹង​អ្នក​រាល់​គ្នា​ដែល​អង្គុយ​លើ​ព្រំ​វិចិត្រ​ដ៏​មាន​ដំឡៃ ហើយ​អ្នក​រាល់​គ្នា​ដែល​ដើរ​តាម​ផ្លូវ​អើយ ចូរ​ថ្លែង​ប្រាប់​ចុះ