ឱកូនស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើល ស្តេចរបស់នាង ទ្រង់យាងមកឯនាង ទ្រង់ជាអ្នកសុចរិត ហើយមានជ័យជំនះ ទ្រង់ក៏សុភាព ទ្រង់គង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា
យ៉ូហាន 12:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះយេស៊ូវរកបានកូនលា១ នោះក៏គង់លើវា តាមសេចក្ដីដែលចែងទុកមកថា ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទតឃើញកូនលាមួយ ក៏គង់លើកូនលានោះ ដូចដែលមានសរសេរទុកមកថា: Khmer Christian Bible កាលព្រះយេស៊ូរកបានកូនលាមួយក្បាល នោះព្រះអង្គក៏គង់លើខ្នងវា ស្របតាមសេចក្ដីដែលបានចែងទុកមកថា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវរកបានកូនលាមួយ រួចគង់លើខ្នងលានោះ ដូចមានសេចក្តីចែងទុកមកថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូរកបានកូនលាមួយ ហើយព្រះអង្គគង់លើខ្នងវា ស្របតាមសេចក្ដីដែលមានចែងទុកមកថា៖ អាល់គីតាប អ៊ីសារកបានកូនលាមួយ ហើយគាត់ជិះលើខ្នងវា ស្របតាមសេចក្ដីដែលមានចែងទុកមកថា៖ |
ឱកូនស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើល ស្តេចរបស់នាង ទ្រង់យាងមកឯនាង ទ្រង់ជាអ្នកសុចរិត ហើយមានជ័យជំនះ ទ្រង់ក៏សុភាព ទ្រង់គង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា
នោះមានគ្នាសន្ធឹក យកធាងចាកចេញទៅទទួលទ្រង់ ទាំងស្រែកថា ហូសាណា ព្រះអង្គដែលយាងមកដោយព្រះនាមព្រះអម្ចាស់ គឺជាស្តេចនៃសាសន៍អ៊ីស្រាអែល ទ្រង់ប្រកបដោយព្រះពរ