ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 6:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​គ្រា​នោះ យ៉ូស្វេ​ក៏​ប្រកាស ជា​ពាក្យ​បណ្តាសា​ថា អ្នក​ណា​ដែល​ចាប់​ផ្តើម​សង់​ក្រុង​យេរីខូរ​នេះ​ឡើង​វិញ នោះ​នឹង​ត្រូវ​បណ្តាសា​ហើយ កាល​ណា​អ្នក​នោះ​ដាក់​ឫស​កំផែង នោះ​កូន​ច្បង​របស់​ខ្លួន​នឹង​ស្លាប់​ទៅ ហើយ​កាល​ណា​ដាក់​ទ្វារ​ចុះ នោះ​កូន​ពៅ​នឹង​ស្លាប់​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​គ្រា​នោះ លោក​យ៉ូស្វេ​ប្រកាស​ជា​សម្បថ​ថា៖ «អ្នក​ណា​ដែល​នាំ​គេ​សង់​ក្រុង​យេរីខូរ​នេះ​ឡើង​វិញ អ្នក​នោះ​នឹង​ត្រូវ​បណ្ដា‌សា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ អ្នក​ណា​ចាក់​គ្រឹះ​កំផែង កូន​ច្បង​របស់​គេ​នឹង​ត្រូវ​ស្លាប់ ហើយ​អ្នក​ណា​ដាក់​ទ្វារ​ក្រុង កូន​ពៅ​របស់​គេ​នឹង​ត្រូវ​ស្លាប់​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​គ្រា​នោះ លោក​យ៉ូស្វេ​បាន​ប្រកាស​យ៉ាង​ឱឡា‌រិក៖ «អ្នក​ណា​ចង់​សង់​ក្រុង​យេរីខូ​នេះ​ឡើង​វិញ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពីព្រះ‌អម្ចាស់! គឺ​បើ​គេ​ហ៊ាន​ចាក់​គ្រឹះ កូន​ប្រុស​ច្បង​របស់​គេ​នឹង​ត្រូវ​ស្លាប់ ហើយ​បើ​គេ​ហ៊ាន​ដាក់​ទ្វារ​ក្រុង កូន​ពៅ​របស់​គេ​នឹង​ត្រូវ​ស្លាប់»។

សូមមើលជំពូក

អាល់គីតាប

នៅ​គ្រា​នោះ យ៉ូស្វេ​បាន​ប្រកាស​យ៉ាង​ឱឡារិក៖ «អ្នក​ណា​ចង់​សង់​ក្រុង​យេរីខូ​នេះ​ឡើង​វិញ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តាសា​ពីអុលឡោះ‌តាអាឡា! គឺ​បើ​គេ​ហ៊ាន​ចាក់​គ្រឹះ កូន​ប្រុស​ច្បង​របស់​គេ​នឹង​ត្រូវ​ស្លាប់ ហើយ​បើ​គេ​ហ៊ាន​ដាក់​ទ្វារ​ក្រុង កូន​ពៅ​របស់​គេ​នឹង​ត្រូវ​ស្លាប់»។

សូមមើលជំពូក



យ៉ូស្វេ 6:26
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ក្នុង​រាជ្យ​ទ្រង់ នោះ​ហ៊ីអែល ជា​អ្នក​ក្រុង​បេត-អែល ក៏​សង់​ក្រុង​យេរីខូរ​ឡើង​វិញ កាល​គាត់​ដាក់​ជើង​កំផែង​ចុះ នោះ​អ័ប៊ីរ៉ាម ជា​កូន​ច្បង​ក៏​ស្លាប់​ទៅ ហើយ​កាល​រៀបចំ​ទ្វារ​ក្រុង​ឡើង នោះ​សេគូប​ជា​កូន​ពៅ​ក៏​ស្លាប់​ទៅ តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល ដោយ‌សារ​យ៉ូស្វេ​ជា​កូន​នុន។


ដូច្នេះ ស្តេច​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ស្តី​ឯង​ប៉ុន្មាន​ដង​ហើយ ឲ្យ​និយាយ​តែ​សេចក្ដី​ពិត​ប៉ុណ្ណោះ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា


អេលីយ៉ា​ក៏​ប្រាប់​គាត់​ថា អេលី‌សេ​អើយ សូម​រង់‌ចាំ​នៅ​ទី​នេះ​សិន ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ក្រុង​យេរីខូរ តែ​គាត់​ប្រកែក​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដ៏​នៅ​រស់​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ ដូច្នេះ អ្នក​ទាំង​២​ក៏​ទៅ​ដល់​យេរីខូរ


ហើយ​ទោះ​បើ​ពួក​អេដំម គេ​ពោល​ថា យើង​ត្រូវ​បំផ្លាញ​ហើយ តែ​យើង​នឹង​វិល​ទៅ​សង់​កន្លែង​ខូច​បង់​ឡើង​វិញ គង់​តែ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា គេ​នឹង​សង់​ឡើង​វិញ តែ​អញ​នឹង​រំលំ​ចុះ​ទៀត នោះ​មនុស្ស​នឹង​ហៅ​គេ​ថា ជា​ព្រំ​ស្រុក​នៃ​សេចក្ដី​អាក្រក់ ហើយ​ថា ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​ចំពោះ​គេ​ជា​ដរាប


ឯ​ព្រះ‌យេស៊ូវ​ទ្រង់​នៅ​តែ​ស្ងៀម រួច​សំដេច​សង្ឃ​បង្គាប់​ទ្រង់​ថា ចូរ​ស្បថ​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ចុះ បើ​ឯង​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន នោះ​ចូរ​ប្រាប់​យើង​មក


រីឯ​មាន​មនុស្ស​សាសន៍​យូដា​ខ្លះ ជា​គ្រូ​មន្ត‌អាគម ដែល​ដើរ​ចុះ​ឡើង គេ​ក៏​ចាប់​តាំង​អំពាវ‌នាវ ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ ពី​លើ​មនុស្ស​ដែល​មាន​អារក្ស‌អសោចិ៍​ចូល​ថា អញ​បង្គាប់​ឯង ដោយ​នូវ​ព្រះ‌យេស៊ូវ ដែល​ប៉ុល​ប្រកាស​ប្រាប់​នោះ


ពី​យ៉ាណូហា​ក៏​ចុះ​ទៅ​ដល់​ក្រុង​អាថារ៉ូត ហើយ​នឹង​ក្រុង​ណ្អារ៉ាត រហូត​ដល់​ក្រុង​យេរីខូរ ទៅ​ផុត​ត្រឹម​ទន្លេ​យ័រដាន់