គឺគេទូលថា យើងខ្ញុំនឹងឲ្យប្អូនស្រីរបស់យើងខ្ញុំ ដល់មនុស្សដែលមិនកាត់ស្បែកដូច្នេះមិនបានទេ ធ្វើដូច្នោះនឹងនាំឲ្យមានសេចក្ដីអាម៉ាស់ខ្មាសដល់យើងខ្ញុំណាស់
យ៉ូស្វេ 5:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺជាពួកកូនចៅរបស់អ្នកទាំងនោះឯង ដែលទ្រង់បានបង្កើតឡើងជំនួសគេ ហើយយ៉ូស្វេបានកាត់ស្បែកឲ្យ ដ្បិតគេមិនទាន់កាត់ស្បែកនៅឡើយ ពីព្រោះមិនបានកាត់ស្បែកអ្នកណាតាមផ្លូវសោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ កូនចៅរបស់ពួកគេ ដែលព្រះអង្គបានបង្កើតឡើងជំនួសគេវិញ ដែលលោកយ៉ូស្វេបានធ្វើពិធីកាត់ស្បែកឲ្យ ដ្បិតគេមិនទាន់បានទទួលពិធីកាត់ស្បែកនៅឡើយ ព្រោះគេមិនបានទទួលពិធីកាត់ស្បែកនៅតាមផ្លូវសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់បាននាំកូនចៅរបស់ពួកគេឲ្យចូលស្រុកជំនួសពួកគេវិញ។ លោកយ៉ូស្វេធ្វើពិធីកាត់ស្បែកឲ្យអ្នកទាំងនេះ ព្រោះតាមផ្លូវ ពួកគេពុំទាន់បានទទួលពិធីកាត់ស្បែកនៅឡើយ។ អាល់គីតាប អុលឡោះតាអាឡាបាននាំកូនចៅរបស់ពួកគេឲ្យចូលស្រុកជំនួសពួកគេវិញ។ យ៉ូស្វេធ្វើពិធីខតាន់ឲ្យអ្នកទាំងនេះ ព្រោះតាមផ្លូវពួកគេពុំទាន់បានទទួលពិធីខតាន់នៅឡើយ។ |
គឺគេទូលថា យើងខ្ញុំនឹងឲ្យប្អូនស្រីរបស់យើងខ្ញុំ ដល់មនុស្សដែលមិនកាត់ស្បែកដូច្នេះមិនបានទេ ធ្វើដូច្នោះនឹងនាំឲ្យមានសេចក្ដីអាម៉ាស់ខ្មាសដល់យើងខ្ញុំណាស់
ឯអស់ទាំងកូនតូចៗរបស់ឯងរាល់គ្នា ដែលឯងបានថា វានឹងទៅជារំពាដល់គេ នោះអញនឹងនាំវារាល់គ្នាចូលវិញ ហើយវានឹងបានស្គាល់ស្រុកនោះ ដែលឯងរាល់គ្នាមិនបានទាំងរាប់អានផង
ហើយកូនតូចៗរបស់ឯងរាល់គ្នា ដែលឯងបានថា នឹងទៅជារំពាគេ ព្រមទាំងកូនចៅឯងរាល់គ្នា ដែលសព្វថ្ងៃនេះមិនទាន់ដឹងខុសត្រូវនៅឡើយ នោះនឹងបានចូលទៅវិញ អញនឹងឲ្យស្រុកនោះដល់គេ ហើយគេនឹងបានស្រុកនោះជាកេរ្តិ៍អាករ
ពួកកូនចៅអ៊ីស្រាអែលបានដើរក្នុងទីរហោស្ថានអស់៤០ឆ្នាំ ទាល់តែពួកគេគ្រប់គ្នា គឺជាពួកមនុស្សថ្នឹកច្បាំង ដែលចេញពីស្រុកអេស៊ីព្ទមក បានស្លាប់បាត់អស់ទៅ ពីព្រោះគេមិនបានស្តាប់តាមព្រះបន្ទូល នៃព្រះយេហូវ៉ា ហើយទ្រង់បានស្បថថា មិនឲ្យគេឃើញស្រុក ដែលទ្រង់បានស្បថនឹងពួកឰយុកោគេថានឹងឲ្យមកយើងរាល់គ្នាឡើយ ជាស្រុកដែលមានទឹកដោះ នឹងទឹកឃ្មុំហូរហៀរ
ដូច្នេះ កាលគេបានកាត់ស្បែកប្រុសៗទាំងអស់រួចហើយ នោះក៏នៅនឹងកន្លែងគេ ក្នុងទីដំឡើងត្រសាលនោះដរាបដល់សះជា