ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 5:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​ដែល​ជា​កំពូល​លើ​ពួក​ពល​ផង​ព្រះ‌យេហូវ៉ា​ក៏​ប្រាប់​ថា ចូរ​ដោះ​ស្បែក​ជើង​ចេញ​ទៅ ដ្បិត​កន្លែង​ដែល​ឈរ​នៅ​នោះ ជា​កន្លែង​បរិសុទ្ធ រួច​យ៉ូស្វេ​ក៏​ធ្វើ​តាម​ដូច្នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មេ​ទ័ព​លើ​ពួក​ពល​របស់​ព្រះ‌យេហូវ៉ា មាន​ប្រសាសន៍​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​ដោះ​ស្បែក​ជើង​របស់​អ្នក​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​ឈរ​ជា​កន្លែង​បរិសុទ្ធ»។ លោក​យ៉ូស្វេ​ក៏​ធ្វើ​តាម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មេ‌ទ័ព​របស់​ព្រះ‌អម្ចាស់​មាន​ប្រសាសន៍​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​លោក​ឈរ​ជា​កន្លែង​ដ៏វិសុទ្ធ»។ លោក​យ៉ូស្វេ​ក៏​ធ្វើ​តាម។

សូមមើលជំពូក

អាល់គីតាប

មេ‌ទ័ព​របស់អុលឡោះ‌តាអាឡា​និយាយ​មក​កាន់​យ៉ូស្វេ​ថា៖ «ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​ឈរ ជា​កន្លែង​បរិសុទ្ធ»។ យ៉ូស្វេ​ក៏​ធ្វើ​តាម។

សូមមើលជំពូក



យ៉ូស្វេ 5:15
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​បង្គាប់​ថា កុំ​ឲ្យ​មក​ជិត​នេះ​ឡើយ ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​ឈរ​នោះ​ជា​ដី​បរិសុទ្ធ


រីឯ​ទី​ក្រុង​យេរីខូរ គេ​បាន​បិទ​ទ្វារ​ជាប់​ទាំង​ប្រយ័ត ដោយ​ខ្លាច​ពួក​កូន​ចៅ​អ៊ីស្រាអែល ឥត​មាន​អ្នក​ណា​ចេញ​ចូល​សោះ​ឡើយ


យើង​ខ្ញុំ​បាន​ឮ​សំឡេង​នោះ​មក​ពី​លើ​មេឃ ក្នុង​កាល​ដែល​នៅ​លើ​ភ្នំ​បរិសុទ្ធ​ជា​មួយ​នឹង​ទ្រង់