ប៉ុន្តែអ័ម៉ាស៊ីយ៉ា ទ្រង់មិនព្រមស្តាប់តាមទេ ដូច្នេះយ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ក៏យាងឡើងទៅ រួចទ្រង់នឹងអ័ម៉ាស៊ីយ៉ា ជាស្តេចយូដា ក៏ល្បងលគ្នានៅត្រង់ក្រុងបេត-សេមែស ជាទីក្រុងរបស់ពួកយូដា
យ៉ូស្វេ 19:38 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យីរ៉ូន១ មីកដាល-អែល១ ហូរែម១ បេត-អាណាត១ នឹងបេត-សេមែស១ ទាំងអស់មាន១៩ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យីរ៉ូន មីកដាល-អែល ហូរែម បេត-អាណាត និងបេត-សេមែស ទាំងអស់មានដប់ប្រាំបួនក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យីរ៉ូន មីកដាល-អែល ហូរេម បេតអាណាត និងបេតសេមែស។ មានទាំងអស់ដប់ប្រាំបួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ អាល់គីតាប យីរ៉ូន មីកដាល-អែល ហូរេម បេតអាណាត និងបេត-សេមែស។ មានទាំងអស់ដប់ប្រាំបួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ |
ប៉ុន្តែអ័ម៉ាស៊ីយ៉ា ទ្រង់មិនព្រមស្តាប់តាមទេ ដូច្នេះយ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ក៏យាងឡើងទៅ រួចទ្រង់នឹងអ័ម៉ាស៊ីយ៉ា ជាស្តេចយូដា ក៏ល្បងលគ្នានៅត្រង់ក្រុងបេត-សេមែស ជាទីក្រុងរបស់ពួកយូដា
ពីឡាបា ក៏បត់ទៅខាងលិចទៅដល់ភ្នំសៀរ រួចកាត់ទៅតាមចង្កេះខាងជើងនៃភ្នំយារីម គឺជាកេសាឡូន ហើយចុះទៅដល់បេត-សេមែសរហូតដល់ធីមណា
រួចក៏ដំរង់ទៅឯភ្នំតាបោរ ក្រុងសាហាស៊ីម៉ា បេត-សេមែស ហើយចេញទៅផុតត្រឹមទន្លេយ័រដាន់ ទាំងអស់មាន១៦ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
ទីក្រុងទាំងនេះ នឹងភូមិនៅជុំវិញទាំងប៉ុន្មាន ជាមរដករបស់ពូជអំបូរពួកកូនចៅណែបថាលី តាមគ្រួគេទាំងប៉ុន្មាន។
ឯពួកណែបថាលី គេក៏មិនបានបណ្តេញពួកអ្នកដែលនៅក្រុងបេត-សេមែស ឬពួកក្រុងបេត-អាណាតចេញដែរ គឺគេនៅជាកណ្តាលពួកសាសន៍កាណានដែលនៅស្រុកនោះវិញ ប៉ុន្តែ ពួកអ្នកនៅក្រុងបេត-សេមែស នឹងបេត-អាណាតបានទទួលព្រមធ្វើការបំរើដល់គេ។