ឯកូនរបស់នាងលេអា គឺរូបេនជាកូនច្បងយ៉ាកុប១ ស៊ីម្មាន១ លេវី១ យូដា១ អ៊ីសាខារ១ នឹងសាប់យូល៉ូន១
យ៉ូស្វេ 19:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេចាប់ឆ្នោតទី៤ឲ្យពួកអ៊ីសាខារ គឺឲ្យពួកកូនចៅអ៊ីសាខារតាមគ្រួគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឆ្នោតទីបួនត្រូវចំលើពួកអ៊ីសាខារ គឺសម្រាប់ពួកកូនចៅអ៊ីសាខារ តាមពូជអំបូររបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឆ្នោតលើកទីបួនត្រូវចំលើកូនចៅអ៊ីសាខារ តាមអំបូររបស់ពួកគេ។ អាល់គីតាប ឆ្នោតលើកទីបួន ត្រូវចំលើកូនចៅអ៊ីសាខារ តាមអំបូររបស់ពួកគេ។ |
ឯកូនរបស់នាងលេអា គឺរូបេនជាកូនច្បងយ៉ាកុប១ ស៊ីម្មាន១ លេវី១ យូដា១ អ៊ីសាខារ១ នឹងសាប់យូល៉ូន១
ហើយតាមព្រំស្រុករបស់ស៊ីម្មាន ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរអ៊ីសាខារ
ប៉ុន្តែស្រុកនោះត្រូវចាប់ឆ្នោតចែកគ្នា គេត្រូវស៊ីមរដកតាមឈ្មោះពូជអំបូរនៃឰយុកោគេរៀងខ្លួន
ទីក្រុងទាំងនេះ នឹងភូមិទាំងប៉ុន្មាននៅជុំវិញ នោះជាមរដករបស់ផងពួកកូនចៅសាប់យូល៉ូនតាមគ្រួគេទាំងប៉ុន្មាន។
ពីពូជអំបូរស៊ីម្មាន មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរលេវី មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរអ៊ីសាខារ មាន១ម៉ឺន២ពាន់នាក់