ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 13:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​ត្រូវ​ឲ្យ​ចែក​ស្រុក​ទាំង​នោះ​ដល់​ពូជ​អំបូរ​ទាំង​៩ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង ទុក​ជា​មរដក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ចូរ​បែង​ចែក​ស្រុក​នេះ​ដល់​កុល‌សម្ព័ន្ធ​ទាំងប្រាំ​បួន និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង ទុក​ជា​មត៌កទៅ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឥឡូវ​នេះ ចូរ​បែង​ចែក​ទឹក​ដី​កុល‌សម្ព័ន្ធ​ទាំង​ប្រាំ​បួន និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ទុក​ជា​មត៌ក​ទៅ»។

សូមមើលជំពូក

អាល់គីតាប

ឥឡូវ​នេះ ចូរ​បែង​ចែក​ទឹក​ដី​កុល‌សម្ព័ន្ធ​ទាំង​ប្រាំ​បួន និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្តាល ទុក​ជា​មត៌ក​ទៅ»។

សូមមើលជំពូក



យ៉ូស្វេ 13:7
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​ប្រទាន​ស្រុក​របស់​នគរ​ដទៃ​ទាំង​ប៉ុន្មាន​ឲ្យ​ដល់​គេ គេ​បាន​ចាប់​យក​ផល​នៃ​ស្នាដៃ​របស់​សាសន៍​ទាំង​នោះ ទុក​ជា​របស់​ផង​ខ្លួន


ទ្រង់​បាន​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ពី​មុខ​គេ​ចេញ ក៏​វាស់​ស្រុក​នេះ ចែក​ដល់​គេ​ទុក​ជា​មរដក ព្រម​ទាំង​ឲ្យ​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន អាស្រ័យ​នៅ​ក្នុង​លំនៅ​របស់​សាសន៍​ទាំង​នោះ


មួយ​ទៀត កាល​ណា​ឯង​រាល់​គ្នា​ចាប់​ឆ្នោត​ចែក​ស្រុក​ជា​មរដក នោះ​ត្រូវ​ឲ្យ​ថ្វាយ​ដង្វាយ​១​ដល់​ព្រះ‌យេហូវ៉ា ជា​ចំណែក​បរិសុទ្ធ​នៃ​ស្រុក​នោះ បណ្តោយ​ត្រូវ​ជា​២​ម៉ឺន​៥​ពាន់​ខ្នាត ហើយ​ទទឹង​១​ម៉ឺន​ខ្នាត ដី​នោះ​ត្រូវ​តែ​បាន​បរិសុទ្ធ នៅ​គ្រប់​ក្នុង​ព្រំ‌ដែន​ជុំវិញ


ឯង​រាល់​គ្នា​ត្រូវ​ទទួល​ស្រុក​នោះ ទុក​ជា​មរដក ដោយ​ចាប់​ឆ្នោត តាម​គ្រួ​ឯង​នីមួយៗ ពួក​ណា​មាន​គ្នា​ច្រើន នោះ​ត្រូវ​បាន​ច្រើន ហើយ​ពួក​ណា​មាន​គ្នា​តិច នោះ​ត្រូវ​បាន​តិច​វិញ បើ​អ្នក​ណា​ចាប់​ឆ្នោត​ត្រូវ​ត្រង់​កន្លែង​ណា នោះ​ត្រូវ​តែ​បាន​កន្លែង​នោះ ឯង​រាល់​គ្នា​ត្រូវ​ស៊ី​មរដក​តាម​ពូជ​អំបូរ​នៃ​ពួក​ឰយុកោ​ឯង


ម៉ូសេ​ក៏​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា នេះ​ហើយ​ជា​ស្រុក​ដែល​ឯង​រាល់​គ្នា​ត្រូវ​ទទួល​ទុក​ជា​មរដក ដោយ​ចាប់​ឆ្នោត ជា​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ថា ត្រូវ​ចែក​ឲ្យ​ដល់​ពូជ​អំបូរ​ទាំង​៩ នឹង​១​ចំហៀង​ទៀត​នោះ


អស់​ទាំង​ស្រុក​របស់​ពួក​ផ្សេងៗ​ដែល​នៅ​ស្រុក​ភ្នំ ចាប់​តាំង​ពី​ភ្នំ​ល្បាណូន រហូត​ដល់​មីស‌រិផូត-ម៉ែម គឺ​ជា​ស្រុក​របស់​ពួក​ក្រុង​ស៊ីដូន​ទាំង​អស់ អញ​នឹង​ដេញ​ពួក​សាសន៍​ទាំង​នោះ​ចេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទៅ ចូរ​ឲ្យ​ឯង​ចែក​ស្រុក​ទាំង​នោះ​ដល់​ពួក​អ៊ីស្រាអែល​ទុក​ជា​មរដក​ចុះ ដូច​ជា​អញ​បាន​បង្គាប់​ហើយ


ឯ​ពួក​រូបេន នឹង​ពួក​កាឌ់ ព្រម​ទាំង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ឯ​ទៀត នោះ​បាន​ទទួល​មរដក​របស់​គេ ដែល​ម៉ូសេ​បាន​ចែក​ឲ្យ​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត​ហើយ តាម​ដែល​ម៉ូសេ​ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា​បាន​ចែក​ដល់​គេ


មរដក​ទាំង​នោះ​គេ​បាន​ចែក​ឲ្យ​ពូជ​អំបូរ​៩ នឹង​ពូជ​អំបូរ​១​ចំហៀង​នោះ ដោយ​ចាប់​ឆ្នោត ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ