គឺពេលក្រោយដែលបានវាយស៊ីហុន ជាស្តេចសាសន៍អាម៉ូរីដែលនៅក្រុងហែសបូន នឹងអុក ជាស្តេចស្រុកបាសានដែលនៅក្នុងអាសថារ៉ូត ត្រង់ទីក្រុងអេទ្រី
យ៉ូស្វេ 13:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺនគររបស់អុកនៅស្រុកបាសាន ដែលសោយរាជ្យនៅក្រុងអាសថារ៉ូត នឹងក្រុងអេទ្រី (ជាម្នាក់ក្នុងពួកដែលសល់ពីសាសន៍រេផែម) ដ្បិតម៉ូសេបានវាយ បណ្តេញពួកទាំងនោះចេញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺនគររបស់ព្រះបាទអុក នៅស្រុកបាសាន ដែលសោយរាជ្យនៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី (ជាម្នាក់ក្នុងចំណោមអ្នកដែលសល់ពីសាសន៍រេផែម) ដ្បិតលោកម៉ូសេបានវាយបណ្តេញពួកទាំងនោះចេញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពោលគឺអាណាចក្រទាំងមូលរបស់ព្រះបាទអុក នៅស្រុកបាសាន ហើយជាជនជាតិរេផែមមួយរូប ក្នុងចំណោមជនជាតិរេផែមចុងក្រោយបង្អស់ ដែលសោយរាជ្យនៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី។ លោកម៉ូសេបានវាយយកទឹកដីពីស្ដេចទាំងនោះ។ អាល់គីតាប ពោលគឺអាណាចក្រទាំងមូលរបស់ស្តេចអុក នៅស្រុកបាសាន ហើយជាជនជាតិរេផែមមួយនាក់ក្នុងចំណោមជនជាតិរេផែមចុងក្រោយបង្អស់ ដែលសោយរាជ្យនៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី។ ម៉ូសាបានវាយយកទឹកដីពីស្តេចទាំងនោះ។ |
គឺពេលក្រោយដែលបានវាយស៊ីហុន ជាស្តេចសាសន៍អាម៉ូរីដែលនៅក្រុងហែសបូន នឹងអុក ជាស្តេចស្រុកបាសានដែលនៅក្នុងអាសថារ៉ូត ត្រង់ទីក្រុងអេទ្រី
នឹងអុក ជាស្តេចស្រុកបាសាន ជាម្នាក់ក្នុងពួកដែលសល់ពីសាសន៍រេផែម នៅក្រុងអាសថារ៉ូត នឹងក្រុងអេទ្រី
តែពួកកូនចៅអ៊ីស្រាអែលមិនបានដេញសាសន៍កេស៊ូរី នឹងសាសន៍ម៉ាកាធីចេញទេ គឺសាសន៍កេស៊ូរី នឹងសាសន៍ម៉ាកាធីនោះ បាននៅកណ្តាលពួកអ៊ីស្រាអែលដរាបដែលសព្វថ្ងៃនេះ
ព្រមទាំងស្រុកកាឡាត១ចំហៀង នឹងក្រុងអាសថារ៉ូត ហើយក្រុងអេទ្រីជាទីក្រុងដែលនៅក្នុងនគររបស់អុកនៅស្រុកបាសាន នេះសុទ្ធតែសំរាប់ពួកកូនចៅម៉ាគារ ជាកូនម៉ាន៉ាសេ គឺសំរាប់ពួកកូនចៅម៉ាគារ១ចំហៀងតាមគ្រួគេ។