យ៉ូប 41:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ដែលចាំចាប់វា នោះស៊ុនខ្លួនហើយ គ្រាន់តែឃើញភាពវាប៉ុណ្ណោះ នោះល្មមស្លុតចិត្តទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! ដែលចាំចាប់វា នោះនឹងខកចិត្តហើយ គ្រាន់តែឃើញវា នោះស្លុតចិត្តហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាប្រាថ្នាចង់ចាប់វា អ្នកនោះយល់ច្រឡំហើយ ព្រោះពេលឃើញវា គេមុខជាតក់ស្លុត អាល់គីតាប អ្នកណាប្រាថ្នាចង់ចាប់វា អ្នកនោះយល់ច្រឡំហើយ ព្រោះពេលឃើញវា គេមុខជាតក់ស្លុត |
សេចក្ដីអន្តរាយនោះហូរកាត់មកវេលាណា ក៏នឹងកៀរយកអ្នករាល់គ្នាទៅតែម្តង ដ្បិតរាល់តែព្រឹកនឹងហូរកាត់មក ហើយទាំងថ្ងៃទាំងយប់ផង ការដែលគ្រាន់តែឮដំណឹង នោះនឹងបានជាសេចក្ដីគួរស្ញែងខ្លាចហើយ
ក៏នឹងមានកក្រើកដីជាខ្លាំង នឹងអំណត់ ហើយអាសន្នរោគនៅកន្លែងផ្សេងៗ ទាំងមានហេតុនាំឲ្យភ័យ នឹងទីសំគាល់យ៉ាងធំពីលើមេឃផង
ដូច្នេះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញរៀបនឹងធ្វើការ១នៅក្នុងសាសន៍អ៊ីស្រាអែល ដែលនឹងធ្វើឲ្យខ្ទរដល់ត្រចៀកទាំងសងខាង នៃអស់អ្នកណាដែលឮ