យ៉ូប 41:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្យល់ដង្ហើមវាបង្កាត់ភ្លើងឡើង ហើយមានអណ្តាតភ្លើងចេញពីមាត់វាមក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្យល់ដង្ហើមវាបង្កាត់ភ្លើងឡើង ហើយមានអណ្ដាតភ្លើងចេញពីមាត់វាមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្យល់ដង្ហើមរបស់វាអាចបង្កាត់ភ្លើងបាន ហើយក៏មានអណ្ដាតភ្លើងផុសចេញពី ក្នុងមាត់របស់វាដែរ។ អាល់គីតាប ខ្យល់ដង្ហើមរបស់វាអាចបង្កាត់ភ្លើងបាន ហើយក៏មានអណ្ដាតភ្លើងផុសចេញពី ក្នុងមាត់របស់វាដែរ។ |
ពពកយ៉ាងក្រាស់របស់ទ្រង់ក៏រសាត់ចេញ ដោយរស្មីនៅចំពោះទ្រង់ ព្រមទាំងព្រឹល នឹងរងើកភ្លើងផង
មានផ្សែងហុយចេញពីព្រះនាសាទ្រង់ ហើយមានភ្លើងចេញពីព្រះឱស្ឋទ្រង់មកបញ្ឆេះបំផ្លាញ ក៏កាត់ឡើងជារងើកដែរ
ដ្បិតមានទីដុតខ្មោចត្រៀមទុកតាំងពីបូរាណមក អើ ទីនោះបានរៀបចំសំរាប់ស្តេចនោះឯង ជាទីយ៉ាងជ្រៅ ហើយធំទូលាយ មានឧសគរឡើងជាច្រើន ពេញហើយដោយភ្លើង គឺជាអស្សាសៈនៃព្រះយេហូវ៉ា ដែលដូចជាជ្រោះស្ពាន់ធ័រហូរមកបង្កាត់ភ្លើងនោះ។
ឯស្មៅក៏ស្វិតក្រៀមទៅ ហើយផ្ការោយរុះចុះ ដោយព្រោះខ្យល់នៃព្រះយេហូវ៉ាបក់មកត្រូវ ឯបណ្តាជន គេពិតដូចជាស្មៅដែរ