ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 31:40 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​សូម​ឲ្យ​មាន​តែ​បន្លា​ដុះ​ឡើង​ជំនួស​ស្រូវ​ភោជ្ជ‌សាលី ហើយ​ស្រងែ​ជំនួស​ស្រូវ​ឱក​វិញ​ចុះ។ ពាក្យ​របស់​យ៉ូប​ចប់​តែ​ប៉ុណ្ណេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ឲ្យ​មាន​តែ​បន្លា​ដុះ​ឡើង ជំនួស​ស្រូវ​ភោជ្ជ‌សាលី ហើយ​ស្រងែ​ជំនួស​ស្រូវ​ឱក​វិញ​ចុះ»។ ពាក្យ​របស់​លោក​យ៉ូប​ចប់​តែ​ប៉ុណ្ណេះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នោះ​សូម​ឲ្យ​មាន​តែ​បន្លា និង​ស្រងែ ដុះ​នៅ​ក្នុង​ស្រែ​ជំនួស​ស្រូវ»។ - ពាក្យ​របស់​លោក​យ៉ូប​ចប់​តែ​ប៉ុណ្ណេះ -

សូមមើលជំពូក

អាល់គីតាប

នោះ​សូម​ឲ្យ​មាន​តែ​បន្លា និង​ស្រងែ ដុះ​នៅ​ក្នុង​ស្រែ​ជំនួស​ស្រូវ»។ - ពាក្យ​របស់​អៃយ៉ូប​ចប់​តែ​ប៉ុណ្ណេះ -

សូមមើលជំពូក



យ៉ូប 31:40
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​សូម​ឲ្យ​ស្មា​ខ្ញុំ​បាន​សណ្តក​ចេញ ពី​ឆ្អឹង​ស្លាប​ប្រចៀវ ហើយ​ឲ្យ​ដៃ​ខ្ញុំ​ភ្លាត់​ពី​ឆ្អឹង​ចេញ​ចុះ


ប៉ុន្តែកុំ​ឲ្យ​ថា យើង​បាន​រក​ប្រាជ្ញា​ឃើញ​ហើយ​នោះ​ឡើយ ដ្បិត​ព្រះ‌ទ្រង់​នឹង​ឈ្នះ​លោក​បាន ឯ​មនុស្ស​ឈ្នះ​មិន​បាន​ទេ


៙ ពាក្យ​អធិស្ឋាន​របស់​ដាវីឌ ជា​បុត្រ​អ៊ីសាយ ចប់​តែ​ប៉ុណ្ណេះ។


អញ​នឹង​បំផ្លាញ​អស់​រលីង នឹង​គ្មាន​អ្នក​ណា​កាត់​លួស ឬ​ជ្រួយ​ដី​ទៀត​ឡើយ គឺ​នឹង​កើត​មាន​អញ្ចាញ ហើយ​នឹង​បន្លា​ដុះ​ឡើង​វិញ ហើយ​អញ​នឹង​បង្គាប់​ដល់​មេឃ ហាម​មិន​ឲ្យ​ធ្លាក់​ភ្លៀង​មក​លើ​ចំការ​នោះ​ត​ទៅ


ហើយ​នៅ​គ្រា​នោះ គ្រប់​ទី​កន្លែង​ណា ដែល​ពី​ដើម​មាន​ចំការ​ទំពាំង‌បាយ‌ជូរ​ចំនួន​១​ពាន់​ដើម មាន​ដំឡៃ​ជា​ប្រាក់​១​ពាន់​រៀល នោះ​នឹង​បាន​ជា​ទី​សំរាប់​អញ្ចាញ នឹង​បន្លា​វិញ


រួច​ត្រូវ​ថា ក្រុង​បាប៊ីឡូន​នឹង​លិច​បាត់​យ៉ាង​ដូច្នេះ​ដែរ ឥត​ដែល​ងើប​ឡើង​វិញ​ឡើយ ដោយ​ព្រោះ​ការ​អាក្រក់​ដែល​អញ​នឹង​នាំ​មក​លើ​វា នោះ​គេ​នឹង​នឿយ‌ហត់​ទៅ។ ពាក្យ​របស់​យេរេមា​ចប់​តែ​ប៉ុណ្ណេះ។


ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ពិត​ប្រាកដ​ជា​ស្រុក​ម៉ូអាប់​នឹង​បាន​ដូច​ជា​ក្រុង​សូដុំម ហើយ​ពួក​កូន​ចៅ​អាំម៉ូន​នឹង​បាន​ដូច​ជា​ក្រុង​កូម៉ូរ៉ា​ដែរ គឺ​ជា​ទី​មាន​សុទ្ធ​តែ​ដើម​កន្ទេច‌អាល នឹង​អណ្តូង​អំបិល ជា​ទី​ខូច​បង់​នៅ​ជានិច្ច ឯ​សំណល់​នៃ​រាស្ត្រ​អញ នឹង​ប្លន់​គេ ហើយ​សំណល់​នៃ​នគរ​អញ នឹង​ចាប់​យក​គេ​ជា​មរដក


តែ​ចំណែក​អេសាវ​នោះ អញ​បាន​ស្អប់​វិញ ហើយ​បាន​ធ្វើ​ឲ្យ​ស្រុក​ភ្នំ​របស់​គេ​បាន​ស្ងាត់​ច្រៀប ក៏​ឲ្យ​មរដក​របស់​គេ​ដល់​ពួក​ស្វាន នៅ​ទី​រហោ‌ស្ថាន