ខ្ញុំបានតែងកាយដោយសេចក្ដីសុចរិត ហើយសេចក្ដីនោះក៏ហ៊ុមបាំងខ្ញុំ សេចក្ដីយុត្តិធម៌របស់ខ្ញុំបានប្រៀបដូចជាអាវ នឹងមកុដដល់ខ្ញុំ
យ៉ូប 31:36 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះប្រាកដជាខ្ញុំនឹងយកទៅដោយភ្ជាប់នឹងស្មា ហើយចងភ្ជាប់នៅក្បាលដូចជាក្បាំង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះប្រាកដជាខ្ញុំនឹងយកទៅដោយភ្ជាប់នឹងស្មា ហើយចងភ្ជាប់នៅក្បាលដូចជាក្បាំង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសុខចិត្តទទួលយកដាក់នៅលើបន្ទុករបស់ខ្ញុំ ហើយពាក់នៅលើក្បាលខ្ញុំទុកដូចជាមកុដ។ អាល់គីតាប ខ្ញុំសុខចិត្តទទួលយកដាក់នៅលើបន្ទុករបស់ខ្ញុំ ហើយពាក់នៅលើក្បាលខ្ញុំទុកដូចជាមកុដ។ |
ខ្ញុំបានតែងកាយដោយសេចក្ដីសុចរិត ហើយសេចក្ដីនោះក៏ហ៊ុមបាំងខ្ញុំ សេចក្ដីយុត្តិធម៌របស់ខ្ញុំបានប្រៀបដូចជាអាវ នឹងមកុដដល់ខ្ញុំ
ឱបើមានអ្នកណាមួយស្តាប់ខ្ញុំទៅអេះ មើល ខ្ញុំចុះឈ្មោះហើយ សូមឲ្យព្រះដ៏មានគ្រប់ព្រះចេស្តាឆ្លើយមកខ្ញុំចុះ ឱបើអ្នកដែលតតាំងនឹងខ្ញុំបានធ្វើពាក្យថ្លែងការទៅអេះ
ខ្ញុំនឹងទូលទ្រង់ពីចំនួនជំហានខ្ញុំ ហើយនឹងចូលទៅជិតទ្រង់ដូចអ្នកប្រធានណាមួយ
ត្រូវដាក់ថ្មទាំង២ដុំនោះនៅលើខ្សែស្មាអេផូឌ ទុកជាសេចក្ដីរំឭកដល់អស់ទាំងពួកកូនចៅអ៊ីស្រាអែល ដូច្នេះ អើរ៉ុននឹងពាក់ឈ្មោះគេនៅលើស្មាទាំង២ ទុកជាសេចក្ដីរំឭកនៅចំពោះព្រះយេហូវ៉ា
អញនឹងយកកូនសោនៃវង្សដាវីឌដាក់លើស្មាគាត់ នោះគាត់នឹងបើកឥតមានអ្នកណាបិទបានឡើយ ក៏នឹងបិទទៅ ឥតមានអ្នកណាបើកបានដែរ
ឯងនឹងជាមកុដដ៏រុងរឿងនៅព្រះហស្តនៃព្រះយេហូវ៉ា ហើយជាព្រះមាលារាជ្យនៅព្រះហស្តរបស់ព្រះនៃឯង
ដូច្នេះ បងប្អូន ជាពួកស្ងួនភ្ងា ហើយជាទីរឭក ជាទីត្រេកអរ ហើយជាមកុដរបស់ខ្ញុំអើយ ចូរឈរឲ្យមាំមួនក្នុងព្រះអម្ចាស់ចុះ ឱពួកស្ងួនភ្ងាអើយ