ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 31:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​ខ្ញុំ​បាន​លើក​ដៃ​ទាស់​នឹង​ពួក​កំព្រា ដោយ​ឃើញ​មនុស្ស​ដែល​បាន​ជួយ​ខ្ញុំ​នៅ​មាត់​ទ្វារ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បើ​ខ្ញុំ​បាន​លើក​ដៃ​ទាស់​នឹង​ក្មេង​កំព្រា ដោយ​ឃើញ​មនុស្ស ដែល​បាន​ជួយ​ខ្ញុំ​នៅ​មាត់​ទ្វារ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​ខ្ញុំ​វាយ​ធ្វើ​បាប​ក្មេង​កំព្រា ដោយ​ដឹង​ខ្លួន​ថា ចៅ‌ក្រម​មុខ​ជា​ការពារ​ខ្ញុំ

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​ខ្ញុំ​វាយ​ធ្វើ​បាប​ក្មេង​កំព្រា ដោយ​ដឹង​ខ្លួន​ថា ចៅ‌ក្រម​មុខ​ជា​ការពារ​ខ្ញុំ

សូមមើលជំពូក



យ៉ូប 31:21
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​បាន​បណ្តេញ​ស្រី​មេម៉ាយ​ឲ្យ​ទៅ​ដោយ​ដៃ​ទទេ ហើយ​បាន​បំបាក់​ដៃ​នៃ​ពួក​កំព្រា


មាន​មនុស្ស​ដែល​កន្ត្រាក់​យក​កូន​កំព្រា​ឪពុក ចេញ​ពី​ដោះ​ម្តាយ ហើយ​ទទួល​បញ្ចាំ​ទុក​ទាំង​សំលៀក‌បំពាក់​របស់​ពួក​អ្នក​ក្រីក្រ​ផង


ពី​ព្រោះ​ខ្ញុំ​បាន​ជួយ​ដោះ​មនុស្ស​ក្រីក្រ​ឲ្យ​បាន​រួច ដែល​គេ​ស្រែក​ឡើង ព្រម​ទាំង​ពួក​កំព្រា​ដែល​គ្មាន​អ្នក​ណា​ជួយ​ផង


គ្រា​នោះខ្ញុំ​បាន​ចេញ​ទៅ​ឯ​ទ្វារ​ទី​ក្រុង ហើយ​បាន​រៀបចំ​ទី​អង្គុយ​នៅ​ទី‌ធ្លា


ឬ​បើ​បាន​ទទួល​ទាន​អាហារ​តែ​ឯង​ម្នាក់ ឥត​ចែក​ឲ្យ​ដល់​ពួក​កំព្រា​ផង


បើ​ចង្កេះ​គេ​មិន​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ បើ​គេ​មិន​បាន​កក់‌ក្តៅ​ដោយ​រោម​ចៀម​របស់​ខ្ញុំ​ទេ


អើ អ្នក​រាល់​គ្នា​គ្រប​សង្កត់​លើ​ពួក​កំព្រា ហើយ​ធ្វើ​ទុក្ខ​បៀត‌បៀន​ដល់​មិត្រ​សំឡាញ់​ខ្លួន​ផង


៙ ចូរ​ការ‌ពារ​ដល់​មនុស្ស​ក្រីក្រ នឹង​មនុស្ស​កំព្រា ហើយ​កាត់​ក្តី​ដល់​មនុស្ស​វេទនា នឹង​មនុស្ស​កំសត់ ដោយ​យុត្តិ‌ធម៌​ចុះ


គេ​បាន​ឡើង​សាច់​ធាត់ ហើយ​ប៉ផូរ អើ គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ហួស​ល្បត់ ឥត​ដែល​កាន់​ក្តី​ជំនួស​ពួក​កំព្រា ដើម្បី​ឲ្យ​ពួក​នោះ​បាន​ចំរើន​ឡើង​ឡើយ ក៏​មិន​សំរេច​ត្រឹម‌ត្រូវ​ដល់​ពួក​កំសត់​ផង


នៅ​ក្នុង​ឯង​គេ​បាន​មើល‌ងាយ​ទាំង​ឪពុក​ម្តាយ​ផង នៅ​កណ្តាល​ឯង គេ​បាន​សង្កត់‌សង្កិន​ពួក​អ្នក​ដែល​ស្នាក់​នៅ ហើយ​នៅ​ក្នុង​ឯង​គេ​បាន​រឹប‌ជាន់​ពួក​កំព្រា នឹង​ស្រី​មេម៉ាយ


ដៃ​គេ​ចាប់​កាន់​អំពើ​អាក្រក់​ប្រុង​នឹង​ធ្វើ​ដោយ​ខ្មី‌ឃ្មាត ឯ​ចៅហ្វាយ គេ​ក៏​សូម ហើយ​ចៅ‌ក្រម​ក៏​ប្រុង​នឹង​ស៊ី​សំណូក​ដែរ ឯ​អ្នក​ធំ គេ​ពោល​ពី​សេចក្ដី​ប៉ង‌ប្រាថ្នា​អាក្រក់ ដែល​នៅ​ក្នុង​ចិត្ត​ខ្លួន គឺ​យ៉ាង​នោះ​ឯង​ដែល​គេ​ប្រមុំ​ការ​អាក្រក់​របស់​គេ