គេចូលមកទាស់នឹងខ្ញុំតាមកន្លែងបាក់បែកយ៉ាងធំ ហើយនៅក្នុងកន្លែងបាក់បែកគ្រាំគ្រា នោះគេប្រមៀលខ្លួនគ្របមកលើខ្ញុំ
យ៉ូប 30:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបំផ្លាញផ្លូវច្រករបស់ខ្ញុំ គេបញ្ជឿនសេចក្ដីអន្តរាយដល់ខ្ញុំ ឥតត្រូវការមានអ្នកណាជួយគេឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបំផ្លាញផ្លូវច្រករបស់ខ្ញុំ គេនាំសេចក្ដីអន្តរាយដល់ខ្ញុំ ឥតត្រូវការអ្នកណាជួយគេឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេឃាំងផ្លូវខ្ញុំ មិនឲ្យរត់រួច ពួកគេប្រាថ្នាធ្វើឲ្យខ្ញុំវិនាស ដោយមិនបាច់មាននរណាជួយពួកគេឡើយ។ អាល់គីតាប ពួកគេឃាំងផ្លូវខ្ញុំ មិនឲ្យរត់រួច ពួកគេប្រាថ្នាធ្វើឲ្យខ្ញុំវិនាស ដោយមិនបាច់មាននរណាជួយពួកគេឡើយ។ |
គេចូលមកទាស់នឹងខ្ញុំតាមកន្លែងបាក់បែកយ៉ាងធំ ហើយនៅក្នុងកន្លែងបាក់បែកគ្រាំគ្រា នោះគេប្រមៀលខ្លួនគ្របមកលើខ្ញុំ
ដ្បិតគេធ្វើទុក្ខបៀតបៀនអ្នកដែលទ្រង់បានវាយហើយ ក៏ថ្លែងពីសេចក្ដីឈឺចាប់របស់ពួកអ្នកដែលទ្រង់បាន ធ្វើឲ្យមានរបួសផង
ឯរាស្ត្ររបស់អញ គឺជាកូនក្មេងដែលសង្កត់សង្កិនគេ ហើយគឺជាពួកស្រីៗដែលមានអំណាចត្រួតត្រាលើគេដែរ ឱរាស្ត្ររបស់អញអើយ ពួកអ្នកដែលនាំមុខឯង គេនាំឲ្យវង្វេង ក៏បំផ្លាញផ្លូវដែលឯងដើរដែរ។
ក៏មានសេចក្ដីថ្នាំងថ្នាក់ជាខ្លាំង ចំពោះសាសន៍ទាំងប៉ុន្មានដែលនៅដោយស្ងប់រំងាប់ដែរ ដ្បិតពីដើមអញបានសេចក្ដីអាក់អន់តែបន្តិចទេ តែគេបានបង្កើនការអាក្រក់នោះជាច្រើនឡើង