យ៉ូប 30:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះព្រះទ្រង់បានដំឡោះខ្សែធ្នូបាញ់ធ្វើទុក្ខខ្ញុំ ឯគេបានលែងចោលខ្សែបង្ហៀរនៅមុខខ្ញុំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះព្រះបានបន្ធូរខ្សែធ្នូរបស់ខ្ញុំ ហើយធ្វើទុក្ខខ្ញុំ គេលែងចោលខ្សែបង្ហៀរនៅមុខខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំធ្លាក់ខ្លួនខ្សោយ ព្រះអង្គបន្ទាបបន្ថោកខ្ញុំ ហេតុនេះហើយបានជាពួកគេមើលងាយខ្ញុំ តាមចិត្តរបស់ពួកគេ។ អាល់គីតាប អុលឡោះធ្វើឲ្យខ្ញុំធ្លាក់ខ្លួនខ្សោយ ទ្រង់បន្ទាបបន្ថោកខ្ញុំ ហេតុនេះហើយបានជាពួកគេមើលងាយខ្ញុំ តាមចិត្តរបស់ពួកគេ។ |
កុំឲ្យឯងធ្វើដូចជាសេះ ឬលាកាត់ ដែលគ្មានប្រាជ្ញា ដែលគេត្រូវដាក់បង្ខាំ ហើយនឹងបង្ហៀរ ដើម្បីទប់វា ក្រែងវាមិនព្រមមកឯឯងនោះឡើយ
សេចក្ដីក្រោធរបស់ទ្រង់កំពុងតែសង្កត់លើទូលបង្គំជាធ្ងន់ ទ្រង់បានធ្វើទុក្ខទូលបង្គំ ដោយអស់ទាំងរលកទ្រង់។ –បង្អង់
បើអ្នកណាស្មានថា ខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្តាតសោះ អ្នកនោះឈ្មោះថាបញ្ឆោតចិត្តខ្លួនហើយ ឯសាសនារបស់អ្នកនោះជាឥតប្រយោជន៍ទទេ
ខ្ញុំបានចេញទៅទាំងពោរពេញ តែព្រះយេហូវ៉ាបាននាំខ្ញុំឲ្យត្រឡប់វិលមកដោយទទេវិញ ចុះហេតុអ្វីបានជាអ្នករាល់គ្នាហៅឈ្មោះខ្ញុំថា ន៉ាអូមី ជាអ្នកដែលព្រះយេហូវ៉ាបានធ្វើបន្ទាល់ទាស់នឹងខ្ញុំ ហើយព្រះដ៏មានគ្រប់ទាំងព្រះចេស្តាបានធ្វើទុកខ្ញុំដូច្នេះ