ឯព្រះវិហារនេះ ទោះបើខ្ពស់ដល់ម៉្លេះ គង់តែអស់អ្នកណាដែលដើរទៅមក គេនឹងមានសេចក្ដីអស្ចារ្យក្នុងចិត្ត ហើយនឹងចំអកឡកឡឺយឲ្យ ដោយពាក្យថា ហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់ធ្វើដូច្នេះ ដល់ស្រុកនឹងវិហារនេះ
យ៉ូប 18:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកជំនាន់ក្រោយនឹងមានសេចក្ដីអស្ចារ្យពីប្រវត្តិរបស់គេ ដូចជាជំនាន់មុនបានភ័យខ្លាចដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកជំនាន់ក្រោយនឹងមានសេចក្ដីអស្ចារ្យ ពីប្រវត្តិរបស់គេ ដូចជាជំនាន់មុនបានភ័យខ្លាចដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពីទិសខាងកើតរហូតដល់ទិសខាងលិច អស់អ្នកដែលបានឮពីការវេទនារបស់គេ នឹងនាំគ្នាស្រឡាំងកាំង ហើយតក់ស្លុត។ អាល់គីតាប ពីទិសខាងកើតរហូតដល់ទិសខាងលិច អស់អ្នកដែលបានឮពីការវេទនារបស់គេ នឹងនាំគ្នាស្រឡាំងកាំង ហើយតក់ស្លុត។ |
ឯព្រះវិហារនេះ ទោះបើខ្ពស់ដល់ម៉្លេះ គង់តែអស់អ្នកណាដែលដើរទៅមក គេនឹងមានសេចក្ដីអស្ចារ្យក្នុងចិត្ត ហើយនឹងចំអកឡកឡឺយឲ្យ ដោយពាក្យថា ហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់ធ្វើដូច្នេះ ដល់ស្រុកនឹងវិហារនេះ
ឯព្រះទ្រង់ធ្វើឲ្យពួកធំៗទាំងនោះមានអាយុវែង ដោយសារព្រះចេស្តាទ្រង់ ចំណែកពួកអ្នកដែលគ្មានសង្ឃឹមក្នុងជីវិតនេះ គេបានឡើងជាធំ
ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីពួកជនជាតិអេដំមថា នៅថ្ងៃលំបាកនៃក្រុងយេរូសាឡិម នោះគេបានស្រែកថា ចូររំលំវា ចូររំលំវាទៅ រហូតដល់ឫសជញ្ជាំងផង
តែព្រះអម្ចាស់ទ្រង់នឹងសើចនឹងគេ ដ្បិតទ្រង់ជ្រាបថា ថ្ងៃកំណត់របស់គេកាន់តែជិតដល់
ដើម្បីឲ្យស្រុកគេបានត្រឡប់ជាទីស្រឡាំងកាំង ហើយជាទីដែលមនុស្សធ្វើស៊ីសស៊ូសឲ្យជានិច្ច អស់អ្នកណាដែលដើរតាមស្រុកនោះ នឹងភាំងឆ្ងល់ ហើយគ្រវីក្បាលផង
ចូរសំឡាប់អស់ទាំងគោរបស់គេ ឲ្យវាចុះទៅឯទីសំឡាប់ចុះ វរដល់គេ ដ្បិតថ្ងៃកំណត់របស់គេបានមកដល់ហើយ គឺជាវេលាធ្វើទោសដល់គេ
ឯឯង ឱចៅហ្វាយដ៏សៅហ្មង ហើយកំណាច របស់អ៊ីស្រាអែល ដែលថ្ងៃឯងបានមកដល់ ក្នុងគ្រានៃអំពើទុច្ចរិតនៅចុងបំផុតអើយ
ឱឯង ឯងអើយ នៅថ្ងៃរបស់ឯងនេះ គួរណាស់តែឯងបានស្គាល់សេចក្ដី ដែលសំរាប់ឲ្យឯងបានសុខសាន្តទៅអេះ ប៉ុន្តែឥឡូវនេះ សេចក្ដីទាំងនោះបានកំបាំងនឹងភ្នែកឯងហើយ
គេនឹងពង្រាបឯងឲ្យស្មើនឹងដី ព្រមទាំងកូនចៅដែលមានក្នុងឯងផង ឥតទុកថ្មណាមួយឲ្យនៅត្រួតលើថ្មណា នៅក្នុងឯងឡើយ ពីព្រោះឯងមិនបានស្គាល់ពេល ដែលព្រះយាងមកប្រោសឯងសោះ។