ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 52:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​នៅ​ឆ្នាំ​ទី​២៣​នៃ​នេប៊ូ‌ក្នេសា នោះ​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ ក៏​នាំ​យក​ពួក​សាសន៍​យូដា​ចំនួន​៧៤៥​នាក់​ទៅ​ជា​ឈ្លើយ​ទៀត បូក​រួម​មនុស្ស​ទាំង​អស់​មាន​ចំនួន​៤៦០០​នាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ឆ្នាំ​ទី​ម្ភៃបី​នៃ​ព្រះបាទ​នេប៊ូក្នេសា នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ ក៏​នាំ​យក​ពួក​សាសន៍​យូដា​ចំនួន​ប្រាំពីរ​រយសែសិប​ប្រាំ​នាក់​ទៅ​ជា​ឈ្លើយ​ទៀត ទាំង​អស់​មាន​ចំនួន​បួន​ពាន់​ប្រាំមួយរយ​នាក់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​ឆ្នាំ​ទី​ម្ភៃ​បី​នៃ​រជ្ជកាល​ព្រះចៅ​នេប៊ូ‌ក្នេសា លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ​កៀរ​ជន‌ជាតិ​យូដា​យក​ទៅ​ជា​ឈ្លើយ​ចំនួន​៧៤៥​នាក់។ សរុប​ទាំង​អស់ មាន​ចំនួន ៤ ៦០០​នាក់។

សូមមើលជំពូក

អាល់គីតាប

ក្នុង​ឆ្នាំ​ទី​ម្ភៃ​បី​នៃ​រជ្ជកាល​ស្តេច​នេប៊ូ‌ក្នេសា លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ​កៀរ​ជន‌ជាតិ​យូដា​យក​ទៅ​ជា​ឈ្លើយ​ចំនួន ៧៤៥​នាក់។ សរុប​ទាំង​អស់ មាន​ចំនួន ៤៦០០ នាក់។

សូមមើលជំពូក



យេរេមា 52:30
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​សំណល់​ជន​ដែល​នៅ​សល់​ក្នុង​ទី​ក្រុង នឹង​ពួក​អ្នក​ដែល​បាន​រត់​ទៅ​ពឹង​ស្តេច​បាប៊ីឡូន នឹង​មនុស្ស​ឯ​ទៀត​ដែល​នៅៗ​ឡើយ នោះ​នេប៊ូ‌សា‌រ៉ា‌ដាន ក៏​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ទាំង​អស់


ដល់​ថ្ងៃ​៧ ខែ​ស្រាពណ៍ គឺ​នៅ​ឆ្នាំ​ទី​១៩ ក្នុង​រាជ្យ​ស្តេច​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន នោះ​នេប៊ូ‌សា‌រ៉ា‌ដាន ជា​មេ‌ទ័ព​ធំ​របស់​ស្តេច​បាប៊ីឡូន បាន​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម


រួច​មក​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​ដឹក‌នាំ​សំណល់​ពួក​បណ្តាជន​ដែល​នៅ​ក្នុង​ទី​ក្រុង នឹង​ពួក​អ្នក​ដែល​រវាត​ទៅ​ខាង​លោក ព្រម​ទាំង​សំណល់​នៃ​ប្រជា‌ជន​ទាំង‌ឡាយ​ទៅ​ជា​ឈ្លើយ ដល់​ស្រុក​បាប៊ីឡូន


រួច​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​នាំ​ពួក​ក្រីក្រ​បំផុត​ក្នុង​បណ្តាជន នឹង​សំណល់​មនុស្ស​ដែល​នៅ​ក្នុង​ទី​ក្រុង ព្រម​ទាំង​ពួក​អ្នក​ដែល​បាន​រវាត​ចូល​ទៅ​ខាង​ស្តេច​បាប៊ីឡូន នឹង​សំណល់​នៃ​មនុស្ស​ទៅ​ជា​ឈ្លើយ


នៅ​ឆ្នាំ​ទី​១៨​នៃ​នេប៊ូ‌ក្នេសា នោះ​ទ្រង់​នាំ​យក​មនុស្ស​ចំនួន​៨៣២​នាក់ ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​ឈ្លើយ


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា គេ​នឹង​ប្រឡេះ​ពួក​សំណល់​សាសន៍​អ៊ីស្រាអែល​អស់​រលីង ដូច​ជា​ផ្លែ​ទំពាំង‌បាយ‌ជូរ ចូរ​ដាក់​ដៃ​ឯង​ទៅ​ក្នុង​កព្ឆោ​វិញ ដូច​ជា​អ្នក​បេះ​ផ្លែ