ដូច្នេះ អញនឹងទ្រហោយំនឹងសាសន៍ម៉ូអាប់ អើ អញនឹងស្រែកឡើង ដោយព្រោះសាសន៍ទាំងមូល ក៏នឹងសោយសោកចំពោះពួកមនុស្ស នៅគារ-ហារ៉ាសែតដែរ
ដូច្នេះ យើងនឹងទ្រហោយំនឹងសាសន៍ម៉ូអាប់ យើងនឹងស្រែកឡើង ដោយព្រោះសាសន៍ទាំងមូល ក៏សោយសោកចំពោះពួកមនុស្ស នៅគារ-ហារ៉ាសែតដែរ។
ហេតុនេះហើយបានជាយើងយំ ហើយសោកសង្រេងស្រណោះម៉ូអាប់ទាំងមូល ព្រមទាំងថ្ងូរ ព្រោះតែអ្នកស្រុកគារ-ហារ៉ាសែត។
ក៏វាយរំលំអស់ទាំងទីក្រុង ហើយយកថ្មគ្រប់ៗគ្នា បោះទៅពេញក្នុងអស់ទាំងស្រែចំការល្អ ក៏ខ្ទប់រន្ឋទឹកទាំងប៉ុន្មាន ហើយកាប់អស់ទាំងដើមឈើដែលល្អដែរ មានតែក្រុងគារ-ហារ៉ាសែតប៉ុណ្ណោះទេ ដែលគេបានទុកថ្មឲ្យនៅវិញ ប៉ុន្តែពួកបាញ់ក្រួស គេបានឡោមព័ទ្ធវាយទីក្រុងនោះ
ចិត្តខ្ញុំក៏ស្រែកឡើងនឹងម៉ូអាប់ដែរ ពួកគេដែលរត់យោងខ្លួន ក៏រត់រហូតដល់ក្រុងសូអារ ដូចជាគោឈ្មោលអាយុ៣ខួប គេដើរទៅទាំងយំតាមផ្លូវឡើងទៅឯក្រុងលូគីត គេស្រែកប្រកាសពីការបំផ្លាញតាមផ្លូវទៅឯក្រុងហូរ៉ូណែម
ដូច្នេះ ចិត្តអញនឹងឮឡើងដូចជាខ្លុយ ដោយព្រោះម៉ូអាប់ ហើយចិត្តអញនឹងឮឡើងដូចជាខ្លុយ ដោយព្រោះមនុស្សដែលអាស្រ័យនៅគារ-ហារ៉ាសែតដែរ ពីព្រោះផលបរិបូរ ដែលគេបានប្រមូលទុក បានវិនាសអស់ទៅហើយ