យេរេមា 48:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱពួកអ្នកស្រុកម៉ូអាប់អើយ ចូរចេញពីទីក្រុងទាំងប៉ុន្មាន ទៅអាស្រ័យនៅក្នុងថ្មចុះ ត្រូវឲ្យបានដូចជាព្រាប ដែលធ្វើសំបុកនៅមាត់ចំរែះរអាង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱពួកអ្នកស្រុកម៉ូអាប់អើយ ចូរចេញពីទីក្រុងទាំងប៉ុន្មាន ទៅអាស្រ័យនៅក្នុងថ្មចុះ ឲ្យបានដូចជាព្រាប ដែលធ្វើសម្បុកនៅមាត់ចម្រេះរអាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនស្រុកម៉ូអាប់អើយ ចូរនាំគ្នាបោះបង់ចោលទីក្រុង ហើយទៅរស់នៅតាមក្រហែងថ្ម ដូចសត្វព្រាប ធ្វើសំបុកនៅកន្លៀតថ្មតាមមាត់រូងភ្នំ! អាល់គីតាប ប្រជាជនស្រុកម៉ូអាប់អើយ ចូរនាំគ្នាបោះបង់ចោលទីក្រុង ហើយទៅរស់នៅតាមក្រហែងថ្ម ដូចសត្វព្រាប ធ្វើសំបុកនៅកន្លៀតថ្មតាមមាត់រូងភ្នំ! |
ឱព្រាបអញអើយ ឯងនៅតែក្នុងក្រហែងថ្ម ឯងពួនក្នុងទីកំបាំងត្រង់ភ្នំចោតធ្វើអី សូមឲ្យអញឃើញមុខឯង ហើយស្តាប់សំឡេងឯងផង ដ្បិតសំឡេងឯងផ្អែមពីរោះ មុខឯងក៏ស្រស់បស់ល្អដែរ។
ឯមនុស្សគេ នឹងចូលទៅក្នុងរអាងថ្ម ហើយក្នុងរូងដី ដើម្បីឲ្យបានរួចពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា នឹងពីសិរីល្អនៃឫទ្ធានុភាពរបស់ទ្រង់ គឺក្នុងកាលដែលទ្រង់ក្រោកឡើង ដើម្បីនឹងអង្រួនផែនដី ដោយឫទ្ធិយ៉ាងអស្ចារ្យ
ចូរឲ្យម៉ូអាប់មានស្លាបចុះ ដើម្បីឲ្យបានហើរទៅឲ្យរួច ដ្បិតទីក្រុងទាំងប៉ុន្មានរបស់គេនឹងត្រូវខូចបង់ ឥតមានអ្នកណានៅឡើយ
ត្រង់ឯសេចក្ដីគួរស្ញែងខ្លាចរបស់ឯងនោះ គឺជាសេចក្ដីអំនួតក្នុងចិត្តឯង បានបញ្ឆោតខ្លួនទេ ឱឯងដែលអាស្រ័យនៅក្រហែងថ្មដា ជាអ្នកដែលរក្សាកន្លែង នៅជាប់លើទីខ្ពស់អើយ ទោះបើឯងធ្វើសំបុកនៅទីខ្ពស់ ដូចជាឥន្ទ្រីក៏ដោយ គង់តែអញនឹងទំលាក់ឯងចុះពីនោះមកដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
ឱពួកអ្នកដែលអាស្រ័យនៅស្រុកដេដាន់អើយ ចូររត់ទៅ ចូរបែរខ្នងចុះ ត្រូវឲ្យទៅជ្រកនៅរអាងយ៉ាងជ្រៅទៅ ដ្បិតអញនឹងនាំសេចក្ដីអន្តរាយរបស់អេសាវមកលើគេ គឺជាវេលាដែលអញនឹងធ្វើទោសដល់គេ
ពួកសាសន៍ម៉ាឌានក៏មានកំឡាំងឡើង ឈ្នះពួកអ៊ីស្រាអែល គឺដោយព្រោះតែសាសន៍ម៉ាឌាននោះហើយ បានជាពួកកូនចៅគេធ្វើរូងនៅក្នុងភ្នំ នឹងរអាង ហើយនឹងទីមាំមួនសំរាប់ខ្លួន
កាលពួកទ័ពខាងអ៊ីស្រាអែលឃើញថា ខ្លួនអស់ផ្លូវហើយ ពីព្រោះបណ្តាទ័ពមានសេចក្ដីកង្វល់ជាខ្លាំង នោះក៏រត់ទៅជ្រកពួនក្នុងរអាងក្នុងព្រៃញាតស្បាត ក្នុងកន្លៀតថ្ម នឹងក្នុងអណ្តូង ហើយនៅលើទីខ្ពស់ទាំងប៉ុន្មាន