សាតាំងទូលតបថា ស្បែកឲ្យធួននឹងស្បែកចុះ មនុស្សនឹងសុខចិត្តលះបង់ទាំងអស់ចោល ដើម្បីឲ្យបានជីវិតគង់នៅ
យេរេមា 41:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែមាន១០នាក់ក្នុងពួកគេ ដែលអង្វរដល់អ៊ីសម៉ាអែលថា សូមកុំសំឡាប់យើងខ្ញុំឡើយ ពីព្រោះយើងខ្ញុំមានស្បៀងអាហារ ជាស្រូវសាលី ស្រូវឱក ប្រេង នឹងទឹកឃ្មុំកប់ទុកនៅចំការ ដូច្នេះអ៊ីសម៉ាអែលក៏អាក់ខាន មិនបានសំឡាប់អ្នកទាំងនោះ ជាមួយនឹងបងប្អូនគេទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ មានដប់នាក់ក្នុងពួកគេ ដែលអង្វរដល់អ៊ីសម៉ាអែលថា៖ សូមកុំសម្លាប់យើងខ្ញុំឡើយ ពីព្រោះយើងខ្ញុំមានស្បៀងអាហារ ជាស្រូវសាលី ស្រូវឱក ប្រេង និងទឹកឃ្មុំកប់ទុកនៅចម្ការ។ ដូច្នេះ អ៊ីសម៉ាអែលក៏អាក់ខាន មិនបានសម្លាប់អ្នកទាំងនោះ ជាមួយបងប្អូនគេទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ក្នុងចំណោមពួកគេ មានដប់នាក់ពោលទៅកាន់លោកអ៊ីស្មាអែលថា៖ «សូមកុំសម្លាប់យើងខ្ញុំអី យើងខ្ញុំមានស្បៀងអាហារលាក់ទុកនៅក្នុងចម្ការ គឺមានស្រូវ មានអង្ករ ប្រេង និងទឹកឃ្មុំ»។ លោកអ៊ីស្មាអែលក៏ទុកជីវិតឲ្យអ្នកទាំងដប់នោះ។ អាល់គីតាប ប៉ុន្តែ ក្នុងចំណោមពួកគេ មានដប់នាក់ពោលទៅកាន់លោកអ៊ីស្មាអែលថា៖ «សូមកុំសម្លាប់យើងខ្ញុំអី យើងខ្ញុំមានស្បៀងអាហារលាក់ទុកនៅក្នុងចម្ការ គឺមានស្រូវ មានអង្ករ ប្រេង និងទឹកឃ្មុំ»។ លោកអ៊ីស្មាអែលក៏ទុកជីវិតឲ្យអ្នកទាំងដប់នោះ។ |
សាតាំងទូលតបថា ស្បែកឲ្យធួននឹងស្បែកចុះ មនុស្សនឹងសុខចិត្តលះបង់ទាំងអស់ចោល ដើម្បីឲ្យបានជីវិតគង់នៅ
ឯទ្រព្យសម្បត្តិ នឹងទុកសំរាប់លោះជីវិតមនុស្សបាន តែមនុស្សក្រគេមិនដែលឮពាក្យកំហែងទេ។
អញនឹងឲ្យឃ្លាំងលាក់កំបាំង នឹងទ្រព្យសម្បត្តិដែលកប់ទុកដល់ឯង ដើម្បីឲ្យឯងបានដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលហៅឯងតាមឈ្មោះ
រីឯរណ្តៅដែលអ៊ីសម៉ាអែលបោះចោលអស់ទាំងសាកសពនៃមនុស្ស ដែលបានសំឡាប់ទៅជាមួយនឹងកេដាលា នោះគឺជារណ្តៅដែលស្តេចអេសាបានជីក ដោយខ្លាចប្អាសា ជាស្តេចស្រុកអ៊ីស្រាអែល ឯអ៊ីសម៉ាអែល ជាកូននេថានា ក៏បំពេញរណ្តៅ ដោយសពរបស់មនុស្សដែលបានសំឡាប់នោះ
ដ្បិតបើមនុស្សណានឹងបានលោកីយទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬតើមនុស្សនឹងយកអ្វីទៅដូរ ឲ្យបានព្រលឹងខ្លួនវិញ
ដោយហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិត ដែលនឹងបរិភោគអ្វី ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះឡើយ ឯជីវិត តើមិនវិសេសជាងចំណីអាហារ ហើយរូបកាយ តើមិនវិសេសជាងសំលៀកបំពាក់ទេឬអី