ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 41:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា ក៏​ចេញ​ពី​មីសប៉ា​ទៅ​ទទួល​គេ​ទាំង​យំ​បណ្តើរ កាល​បាន​ទៅ​ដល់​គេ​ហើយ នោះ​ក៏​និយាយ​ថា សូម​ទៅ​ឯ​កេដាលា ជា​កូន​អ័ហ៊ី‌កាម

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ក៏​ចេញ​ពី​មីសប៉ា​ទៅ​ទទួល​គេ​ទាំង​យំ​បណ្តើរ កាល​បាន​ទៅ​ដល់​គេ​ហើយ ក៏​និយាយ​ថា៖ សូម​ទៅ​រក​កេដាលា ជា​កូន​អ័ហ៊ី‌កាម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា ចេញ​ពី​មីសប៉ា ដើរ​ទៅ​រក​ពួក​គេ ទាំង​យំ​ផង។ ពេល​ជួប​ពួក​គេ​ហើយ គាត់​ពោល​ថា៖ «សូម​អញ្ជើញ​ទៅ​ផ្ទះ​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម​សិន»។

សូមមើលជំពូក

អាល់គីតាប

លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា ចេញ​ពី​មីសប៉ា ដើរ​ទៅ​រក​ពួក​គេ​ទាំង​យំ​ផង។ ពេល​ជួប​ពួក​គេ​ហើយ​គាត់​ពោល​ថា៖ «សូម​អញ្ជើញ​ទៅ​ផ្ទះ​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម​សិន»។

សូមមើលជំពូក



យេរេមា 41:6
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ប្ដី​នាង គាត់​ដើរ​មក​តាម​នាង​ទាំង​យំ​បណ្តើរ រហូត​ដល់​ភូមិ​បាហ៊ូរីម ទើប​អ័ប៊ី‌នើរ​បង្គាប់​ទៅ​ថា ចូរ​វិល​ទៅ​វិញ​ចុះ នោះ​គាត់​ក៏​ត្រឡប់​ទៅ​វិញ។


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​គ្រា​នោះ គឺ​នៅ​វេលា​នោះ​ឯង ពួក​កូន​ចៅ​អ៊ីស្រាអែល​នឹង​មក ទាំង​ខ្លួន​គេ នឹង​ពួក​កូន​ចៅ​យូដា​ទាំង​អស់​គ្នា​ផង គេ​នឹង​ដើរ​តាម​ផ្លូវ ទាំង​យំ​បណ្តើរ ហើយ​នឹង​ស្វែង​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ