ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 41:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ពួក​ជន​ដែល​អ៊ីស‌ម៉ាអែល​បាន​ចាប់​ពី​មីសប៉ា​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ទាំង​ប៉ុន្មាន គេ​ក៏​វិល​ត្រឡប់​មក​ខាង​យ៉ូហា‌ណាន ជា​កូន​ការា​វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ពួក​ជន​ដែល​អ៊ីស‌ម៉ា‌អែល​បាន​ចាប់​ពី​មីសប៉ា​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ទាំង​ប៉ុន្មាន គេ​ក៏​វិល​ត្រឡប់​មក​ខាង​យ៉ូ‌ហា‌ណាន ជា​កូន​ការា​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ប្រជា‌ជន​ដែល​លោក​អ៊ីស្មា‌អែល​ចាប់​ទៅ​ជា​ឈ្លើយ នាំ​គ្នា​បក​ក្រោយ ចូល​ដៃ​ជា​មួយ​លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា។

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ ប្រជា‌ជន ដែល​លោក​អ៊ីស្មា‌អែល​ចាប់​ទៅ​ជា​ឈ្លើយ នាំ​គ្នា​បក​ក្រោយ ចូល​ដៃ​ជា​មួយ​លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា។

សូមមើលជំពូក



យេរេមា 41:14
3 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ពួក​ជន​ទាំង‌ឡាយ ដែល​នៅ​ជា​មួយ​នឹង​អ៊ីស‌ម៉ាអែល កាល​បាន​ឃើញ​យ៉ូហា‌ណាន ជា​កូន​ការា នឹង​ពួក​មេ‌ទ័ព​ដែល​នៅ​ជា​មួយ​ហើយ នោះ​គេ​មាន​ចិត្ត​អរ​ណាស់


ប៉ុន្តែ អ៊ីស‌ម៉ាអែល​ជា​កូន​នេថានា គេច​រួច​ពី​យ៉ូហា‌ណាន ទៅ​ឯ​ពួក​កូន​ចៅ​អាំម៉ូន​ទៅ ហើយ​មាន​៨​នាក់​ទៅ​ជា​មួយ


ទៅ​ឯ​សាសន៍​កាណាន​ដែល​នៅ​ខាង​កើត ខាង​លិច នឹង​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត ហើយ​សាសន៍​យេប៊ូស​ដែល​នៅ​ស្រុក​ភ្នំ ហើយ​នឹង​សាសន៍​ហេវី​នៅ​ស្រុក​មីសប៉ា នា​ជើង​ភ្នំ​ហ៊ើម៉ូន