ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 36:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ​បារូក ជា​កូន​នេរីយ៉ា ក៏​សំរេច​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ហោរា​យេរេមា​បាន​បង្គាប់ គឺ​បាន​អាន​មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​កត់​ចុះ​ក្នុង​ក្រាំង នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ បារូក ជា​កូន​នេរីយ៉ា ក៏​សម្រេច​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ហោរា​យេរេមា​បាន​បង្គាប់ គឺ​បាន​អាន​មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​កត់​ចុះ​ក្នុង​ក្រាំង នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា ធ្វើ​តាម​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ព្យាការី​យេរេមា​បង្គាប់ គឺ​គាត់​ទៅ​ព្រះ‌វិហារ ហើយ​អាន​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដែល​មាន​សរសេរ​ទុក​នៅ​ក្នុង​ក្រាំង។

សូមមើលជំពូក

អាល់គីតាប

លោក​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា ធ្វើ​តាម​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ណាពី​យេរេមា​បង្គាប់ គឺ​គាត់​ទៅ​ម៉ាស្ជិទ ហើយ​អាន​បន្ទូល​របស់អុលឡោះ‌តាអាឡា​ដែល​មាន​សរសេរ​ទុក​នៅ​ក្នុង​ក្រាំង។

សូមមើលជំពូក



យេរេមា 36:8
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ចាប់​តាំង​ពី​ព្រលឹម ដរាប​ដល់​ថ្ងៃ​ត្រង់ នោះ​លោក​ក៏​អាន​មើល​ក្នុង​គម្ពីរ​នោះ នៅ​មុខ​គេ​ទាំង​អស់​គ្នា ត្រង់​ទី‌ធ្លា​ដែល​នៅ​មុខ​ទ្វារ​ទឹក ឯ​បណ្តាជន​ទាំង‌ឡាយ គេ​ក៏​ផ្ទៀង​ត្រចៀក​ស្តាប់ ក្នុង​គម្ពីរ​ក្រិត្យ‌វិន័យ​នោះ


ដូច្នេះ​ចូរ​ឲ្យ​ឯង​ក្រវាត់​ចង្កេះ ហើយ​ក្រោក​ឡើង​ទៅ​ប្រាប់​ដល់​គេ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បង្គាប់​ឯង​ចុះ កុំ​ឲ្យ​ស្រយុត​ចិត្ត​ចំពោះ​គេ​ឡើយ ក្រែង​អញ​ធ្វើ​ឲ្យ​ឯង​ស្រយុត​ចិត្ត​នៅ​មុខ​គេ​ជា​ពិត


រួច​ប្រគល់​សំបុត្រ​បញ្ចាំ​ដល់​បារូក ជា​កូន​នេរីយ៉ា ដែល​ជា​កូន​ម៉ាសេយ៉ា នៅ​ចំពោះ​មុខ​ហាណាមាល​ជា​កូន​របស់​ឪពុក​ធំ​ខ្ញុំ នឹង​នៅ​ចំពោះ​ពួក​ស្មរ​បន្ទាល់ ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​សំបុត្រ​បញ្ចាំ​នោះ នៅ​មុខ​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​អង្គុយ​នៅ​ទីលាន​នៃ​គុក


ដូច្នេះ យេរេមា​ក៏​ហៅ​បារូក ជា​កូន​នេរីយ៉ា​មក ហើយ​បារូក​ក៏​សរសេរ​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ​ក្នុង​ក្រាំង​តាម​មាត់​យេរេមា ជា​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​មាន​បន្ទូល​ដល់​លោក


ដូច្នេះ ចូរ​ឯង​យក​ក្រាំង​នេះ ដែល​ឯង​បាន​សរសេរ​តាម​មាត់​អញ ទៅ​អាន​មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នៅ​ត្រចៀក​របស់​បណ្តាជន​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ថ្ងៃ​កាន់​ត្រណម​ទៅ ហើយ​ត្រូវ​ឲ្យ​អាន​មើល នៅ​ត្រចៀក​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​ចេញ​ពី​ទី​ក្រុង​របស់​គេ​មក​ដែរ


រួច​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ទាំង​អស់​គ្នា​ថា បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ នោះ​ត្រូវ​ឲ្យ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល​ចេញ ហើយ​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ


បើ​ធីម៉ូថេ​មក​ឯ​អ្នក​រាល់​គ្នា នោះ​ចូរ​ខំ​ទំនុក​បំរុង​ឲ្យ​គាត់​នៅ​ជា​មួយ​ផង កុំ​ឲ្យ​គាត់​ភ័យ​ខ្លាច​អ្វី​ឡើយ ដ្បិត​គាត់​ក៏​ធ្វើ​ការ​របស់​ព្រះ‌អម្ចាស់ ដូច​ជា​ខ្ញុំ​ដែរ