ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 36:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​កាល​គេ​បាន​ឮ​ពាក្យ​ទាំង​នោះ​រួច​ហើយ នោះ​គេ​ក៏​បែរ​មើល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ភិត‌ភ័យ ហើយ​និយាយ​ទៅ​បារូក​ថា យើង​នឹង​ទូល​ដល់​ស្តេច ពី​ពាក្យ​ទាំង​នេះ​ជា​មិន​ខាន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​កាល​គេ​បាន​ឮ​ពាក្យ​ទាំង​នោះ​រួច​ហើយ គេ​ក៏​បែរ​មើល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ភិត‌ភ័យ ហើយ​និយាយ​ទៅ​បារូក​ថា៖ «យើង​នឹង​ទូល​ដល់​ស្តេច ពី​ពាក្យ​ទាំង​នេះ​ជា​មិន​ខាន»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ឮ​ព្រះ‌បន្ទូល​ទាំង​នោះ ពួក​គេ​សម្លឹង​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​តក់‌ស្លុត រួច​ហើយ​ពួក​គេ​ពោល​ទៅ​លោក​បារូក​ថា៖ «យើង​ត្រូវ​តែ​នាំ​សេចក្ដី​ទាំង​នេះ​ទៅ​ទូល​ព្រះ‌រាជា​ឲ្យ​បាន​ជ្រាប»។

សូមមើលជំពូក

អាល់គីតាប

ពេល​ឮ​បន្ទូល​ទាំង​នោះ ពួក​គេ​សម្លឹង​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​តក់‌ស្លុត រួច​ហើយ​ពួក​គេ​ពោល​ទៅ​លោក​បារូក​ថា៖ «យើង​ត្រូវ​តែ​នាំ​សេចក្ដី​ទាំង​នេះ​ទៅ​ជម្រាប​ស្តេច​ឲ្យ​បាន​ជ្រាប»។

សូមមើលជំពូក



យេរេមា 36:16
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ស្តេច​ទ្រង់​បាន​ឮ​អស់​ទាំង​ព្រះ‌បន្ទូល ក្នុង​គម្ពីរ​ក្រិត្យ‌វិន័យ​នោះ នោះ​ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ


ចូរ​ទូល​ដល់​មហា‌ក្សត្រ នឹង​អគ្គ‌មហេសី​ថា សូម​ឲ្យ​គង់​ចុះ​នៅ​ទី​ទាប​វិញ ដ្បិត​ក្បាំង​ព្រះ‌សិរ គឺ​ជា​មកុដ​នៃ​សិរី‌ល្អ​របស់​ទ្រង់​បាន​ធ្លាក់​ចុះ​ហើយ


ពី​ដំណើរ​ពួក​ហោរា។ ចិត្ត​នៅ​ក្នុង​ខ្លួន​ខ្ញុំ​ត្រូវ​ញាំ‌ញី​ហើយ អស់​ទាំង​ឆ្អឹង​ខ្ញុំ​ក៏​ញ័រ ខ្ញុំ​ដូច​ជា​មនុស្ស​ស្រវឹង គឺ​ដូច​ជា​មនុស្ស​ដែល​ស្រា​ទំពាំង‌បាយ‌ជូរ​បាន​ឈ្នះ​ហើយ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា ហើយ​ដោយ​ព្រោះ​ព្រះ‌បន្ទូល​ដ៏​បរិសុទ្ធ​របស់​ទ្រង់


ដំណើរ​នេះ​គេ​ឥត​មាន​ស្លុត​ចិត្ត ឬ​ហែក​សំលៀក‌បំពាក់​គេ​សោះ ទោះ​ទាំង​ស្តេច ឬ​ពួក​មហា‌តលិក ដែល​ឮ​ពាក្យ​ទាំង​នោះ​ផង