តពីនោះមក ក៏ថ្វាយដង្វាយដុតដែលត្រូវថ្វាយជានិច្ច នឹងដង្វាយចូលខែ ហើយដង្វាយថ្ងៃបុណ្យមានកំណត់ទាំងប៉ុន្មាននៃព្រះយេហូវ៉ា ដែលបានតាំងឡើងជាបរិសុទ្ធ ព្រមទាំងដង្វាយរបស់អស់អ្នកដែលថ្វាយដល់ព្រះយេហូវ៉ា ដោយស្ម័គ្រពីចិត្តដែរ
យេរេមា 33:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពួកសង្ឃ នឹងពួកលេវី ក៏មិនដែលអាក់ខានមានមនុស្ស នៅចំពោះអញសំរាប់ថ្វាយដង្វាយដុត ដង្វាយម្សៅ ហើយនឹងយញ្ញបូជាជាប់នៅជានិច្ចដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយពួកសង្ឃ និងពួកលេវី ក៏មិនដែលអាក់ខានមានមនុស្សនៅចំពោះយើងសម្រាប់ថ្វាយតង្វាយដុត តង្វាយម្សៅ និងយញ្ញបូជាជាប់នៅជានិច្ចដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកបូជាចារ្យ និងពួកលេវី ក៏មិនខ្វះពូជពង្សឈរនៅចំពោះមុខយើង ដើម្បីថ្វាយតង្វាយដុត និងដុតគ្រឿងក្រអូបជាមួយតង្វាយផ្សេងៗ ហើយថ្វាយយញ្ញបូជាជារៀងរាល់ថ្ងៃដែរ»។ អាល់គីតាប ពួកអ៊ីមុាំ និងពួកលេវី ក៏មិនខ្វះពូជពង្សឈរនៅចំពោះមុខយើង ដើម្បីធ្វើគូរបានដុត និងដុតគ្រឿងក្រអូបជាមួយជំនូនផ្សេងៗ ហើយធ្វើគូរបានជារៀងរាល់ថ្ងៃដែរ»។ |
តពីនោះមក ក៏ថ្វាយដង្វាយដុតដែលត្រូវថ្វាយជានិច្ច នឹងដង្វាយចូលខែ ហើយដង្វាយថ្ងៃបុណ្យមានកំណត់ទាំងប៉ុន្មាននៃព្រះយេហូវ៉ា ដែលបានតាំងឡើងជាបរិសុទ្ធ ព្រមទាំងដង្វាយរបស់អស់អ្នកដែលថ្វាយដល់ព្រះយេហូវ៉ា ដោយស្ម័គ្រពីចិត្តដែរ
នោះអញនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់អញ ហើយឲ្យគេបានអរសប្បាយ នៅក្នុងដំណាក់របស់អញ ដែលសំរាប់ជាទីអធិស្ឋាន អញនឹងទទួលអស់ទាំងដង្វាយដុត នឹងយញ្ញបូជារបស់គេ នៅលើអាសនា ដ្បិតដំណាក់អញនឹងបានហៅជាទីអធិស្ឋានសំរាប់គ្រប់ទាំងសាសន៍
តែឯឯងរាល់គ្នា នឹងបានហៅថាជាសង្ឃរបស់ព្រះយេហូវ៉ា មនុស្សទាំងឡាយនឹងហៅឯងរាល់គ្នាជាអ្នកគោរពដល់ព្រះនៃយើងរាល់គ្នា ឯងរាល់គ្នានឹងស៊ីទ្រព្យសម្បត្តិរបស់អស់ទាំងសាសន៍ ហើយនឹងមានសេចក្ដីរីករាយដោយរបស់រុងរឿងនៃគេ
ហើយដូចជាពុំអាចនឹងរាប់ពួកពលបរិវារនៅលើមេឃ ឬវាល់ខ្សាច់នៅសមុទ្រជាយ៉ាងណា នោះអញនឹងចំរើនពូជដាវីឌ ជាអ្នកបំរើអញ នឹងពួកលេវី ជាពួកអ្នកទទួលការងាររបស់អញឲ្យមានច្រើនឡើងយ៉ាងនោះដែរ។
ដូច្នេះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា យ៉ូណាដាបជាកូនរេកាប នឹងមិនដែលអាក់ខានមានមនុស្សសំរាប់ឈរនៅមុខអញជាដរាបតទៅឡើយ។
ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា ឯពួកលេវីដែលជាសង្ឃ ជាកូនសាដុក ដែលបានរក្សាបញ្ញើទីបរិសុទ្ធរបស់អញ នៅវេលាដែលពួកកូនចៅអ៊ីស្រាអែលបានវង្វេងចាកចេញពីអញ ពួកនោះនឹងចូលមកជិតអញ ដើម្បីនឹងធ្វើការងារដល់អញវិញ ព្រមទាំងឈរនៅមុខអញ ដើម្បីថ្វាយខ្លាញ់ នឹងឈាមផង
ហើយត្រូវមានដីបណ្តោយ២ម៉ឺន៥ពាន់ នឹងទទឹង១ម៉ឺនសំរាប់ពួកលេវី ជាពួកអ្នកដែលធ្វើការងារក្នុងព្រះវិហារទុកសំរាប់ជាកេរអាករដល់គេ ឲ្យគេបានទីក្រុងអាស្រ័យនៅ
ព្រោះកាលគេបានស្គាល់ព្រះ នោះគេមិនបានដំកើងទ្រង់ ទុកជាព្រះទេ ក៏មិនដឹងគុណទ្រង់ដែរ គេកើតមានគំនិតឥតប្រយោជន៍វិញ ហើយចិត្តគេ ដែលឥតយោបល់ ក៏បានត្រឡប់ជាងងឹតទៅ
ឲ្យខ្ញុំបានធ្វើជាភ្នាក់ងារនៃព្រះយេស៊ូវគ្រីស្ទ ដល់ពួកសាសន៍ដទៃ ព្រមទាំងធ្វើការងារបរិសុទ្ធ គឺជាការផ្សាយដំណឹងល្អរបស់ព្រះ ដើម្បីឲ្យការប្រមូលពួកសាសន៍ដទៃ បានទុកជាដង្វាយថ្វាយព្រះ ដែលទ្រង់សព្វព្រះហឫទ័យទទួល បានទាំងញែកចេញជាបរិសុទ្ធ ដោយព្រះវិញ្ញាណបរិសុទ្ធផង។
ឯពួកលេវីដ៏ជាសង្ឃ គឺពូជអំបូរលេវីគ្រប់គ្នាមិនត្រូវឲ្យគេមានចំណែក ឬមរដកជាមួយនឹងពួកអ៊ីស្រាអែលឡើយ ត្រូវឲ្យគេរស់ដោយបរិភោគដង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា គឺជាមរដករបស់ទ្រង់វិញ
ចូរប្រយ័តខាងឯរោគឃ្លង់ ដើម្បីឲ្យបានខំប្រឹងកាន់ហើយធ្វើតាមគ្រប់សេចក្ដីដែលពួកលេវីដ៏ជាសង្ឃ នឹងបង្រៀនដល់ឯង ត្រូវឲ្យប្រយ័តនឹងធ្វើតាម ដូចជាអញបានបង្គាប់ដល់គេគ្រប់ជំពូក
កាលណាឯងរាល់គ្នាឃើញហឹបនៃសេចក្ដីសញ្ញា ផងព្រះយេហូវ៉ាជាព្រះនៃឯង ដែលពួកលេវីដ៏ជាសង្ឃសែងទៅ នោះត្រូវឲ្យឯងរាល់គ្នាចេញ ពីទីកន្លែងរបស់ឯងដើរទៅតាម
នោះអ្នករាល់គ្នាក៏បានស្អាងឡើង ដូចជាថ្មរស់ដែរ ឲ្យបានធ្វើជាផ្ទះខាងឯវិញ្ញាណ ជាពួកសង្ឃបរិសុទ្ធ សំរាប់នឹងថ្វាយគ្រឿងបូជាខាងព្រលឹងវិញ្ញាណ ដែលព្រះទ្រង់សព្វព្រះហឫទ័យទទួល ដោយព្រះយេស៊ូវគ្រីស្ទ
តែអ្នករាល់គ្នាជាពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានសំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់
ព្រមទាំងតាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃថ្វាយព្រះដ៏ជាព្រះវរបិតា នោះសូមឲ្យទ្រង់បានសិរីល្អ នឹងព្រះចេស្តានៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។
ក៏តាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យលើផែនដី។